ប្រទេសវៀតណាមរហូតមកទល់នឹងពេលនេះ នៅមិនទាន់បទបញ្ញត្តិចំពោះលិខិតឆ្លងដែនវ៉ាក់សាំងនៅឡើយ។ ទន្ទឹមនឹងនេះ វៀតណាមបានបង្ហើប​ពីគម្រោងចរចា​ជាមួយ ក្រុមហ៊ុន AstraZeneca Moderna Pfizer ដើម្បីយកវ៉ាក់សាំង​មកចាក់ដល់​ប្រជាជនវៀតណាម។

អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Le Thi Thu Hang។

លោកស្រី Le Thi Thu Hang បាននិយាយថា បច្ចុប្បន្ន វៀតណាម បានសម្រេចការចរចាជាមួយក្រុមហ៊ុន AstraZeneca Moderna Pfizer ដើម្បីមានប្រភពផ្គត់ផ្គង់វ៉ាក់សាំងដ៏គ្រប់គ្រាន់សម្រាប់ការចាក់វ៉ាក់សាំងគ្របដណ្ដប់ប្រជាជនទាំងមូល។ 

ក្នុងសន្និសីទសារព័ត៌មាន កាលពីពេលថ្មីៗនេះ នៅទីក្រុងហាណូយតាមប្រព័ន្ធវីដេអូ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang បានចែករំលែកព័ត៌មានពាក់ព័ន្ធដល់គោលនយោបាយបង្ការទប់ស្កាត់ជំងឺរាតត្បាតកូវីដ ១៩ របស់វៀតណាម ព្រមទាំងបញ្ជាក់ថា វៀតណាមកំពុងចរចាជាមួយដៃគូនានាដើម្បីមាន វ៉ាក់សាំងនាំចូលឲ្យបានគ្រប់គ្រាន់សម្រាប់ចាក់ជូនប្រជាពលរដ្ឋ។

ពាក់ព័ន្ធដល់បញ្ហាលិខិតឆ្លងដែនវ៉ាក់សាំង និងការបើកជើងហោះហើរអន្តរជាតិឡើងវិញ លោកស្រី Le Thi Thu Hang បានបញ្ជាក់ថា៖ “បច្ចុប្បន្ន វៀតណាមមិនទាន់មានបទបញ្ញត្តិដោយឡែកចំពោះករណីចូលមកប្រទេសដែលត្រូវបានចាក់វ៉ាក់សាំងបង្ការកូវីដ ១៩ នៅឡើយ។ ក្នុងបរិបទ​ដែលលិខិតឆ្លងដែន វ៉ាក់សាំងត្រូវបានអនុវត្តន៍នៅប្រទេសមួយចំនួននោះ នាពេលកន្លងមក ដោយអនុវត្តការបញ្ជាដឹកនាំរបស់នាយករដ្ឋមន្រ្តី រដ្ឋាភិបាល ស្ថាប័ននានារបស់វៀតណាម បានសហការគ្នា ហើយស្នើឡើងវិធានការដ៏សមស្របនឹងបញ្ហានេះរួចហើយ។ ក្រសួងការបរទេសក៏កំពុងសហការជាមួយស្ថាប័នសមត្ថកិច្ចដើម្បីស្វែងយល់ បូកសរុបបទ ពិសោធន៍ជាក់ស្ដែងរបស់ប្រទេសផ្សេងៗទៀត សំដៅស្រាវជ្រាវគោលនយោបាយអន្តោប្រវេសន៍ ក៏ដូចជាការបើកទ្វារឲ្យបានសមស្របនឹងការអនុវត្តគោលដៅ ២ទន្ទឹមគ្នា គឺធានាសុខភាពប្រជាជនផង និងអភិវឌ្ឍសេដ្ឋកិច្ចផង”។

លោកស្រី Le Thi Thu Hang បានឲ្យដឹងថែមទៀតថា នាបច្ចុប្បន្ន វៀតណាម បានសម្រេចការចរចាជាមួយក្រុមហ៊ុន AstraZeneca Moderna Pfizer ដើម្បីមាន ប្រភពផ្គត់ផ្គង់វ៉ាក់សាំងដ៏គ្រប់គ្រាន់សម្រាប់ការចាក់វ៉ាក់សាំងគ្របដណ្ដប់ប្រជាជនទាំងមូល។ ក្រៅពីនោះ រដ្ឋាភិបាលវៀតណាមក៏យកចិត្តទុកដាក់ដល់ការចាក់វ៉ាក់សាំងបង្ការ កូវីដ ១៩ ជូនសហគមន៍ជនបរទេសដែលកំពុងរស់នៅវៀតណាមផងដែរ៕

ប្រភព៖ VOV NEWS

Share.