ក្លិបបាល់ទាត់ អាស៊ីអឺរ៉ុប យូណាយធីត បានប្រកាសនាំចូលកីឡាករ រតនៈវិល័យ សេងថុង កាលពីរសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ ត្រៀមសម្រាប់ជុំទី២ នៃលីគលំដាប់ទី២។

ខ្សែបម្រើប្រយុទ្ធវ័យ២៤ឆ្នាំ និងកម្ពស់១.៧៤ម៉ែត្ររូបនេះ គឺជាថ្នាលយុវជនរបស់ក្រុមបាល់ទាត់ Toulouse សមាជិកលីគលំដាប់ទី២ (Ligue 2) របស់ប្រទេសបារាំង។

បច្ចុប្បន្នក្លិបបាល់ទាត់ អាស៊ីអឺរ៉ុប យូណាយធីត ក្រោមការដឹកនាំរបស់លោក សុក វាសនា កំពុងស្ថិតនៅលេខរៀងទី៦ ក្រោយឆ្លងកាត់១១ប្រកួត ឈ្នះ៦ មិនដែលស្មើ និងចាញ់៥ មាន១៨ពិន្ទុ។

ខណ:ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៦ ឆ្នាំ២០២២ អាសុីអឺរ៉ុប យូណាយធីត ត្រូវជួប ណាហ្គាវើលដ៍ នៅវគ្គ១៦ក្រុមក្រោយ បន្ទាប់ពីយកឈ្នះ ភ្នំពេញហ្គាឡាក់ស៊ី ក្នុងលទ្ធផល ៣-០ សរុបទាំង២ជើង (៤-២)៕

Share.