កម្ពុជាបានរកឃើញអ្នកជំងឺកូវីដ១៩ថ្មីចំនួន៦៩០នាក់ ខណៈមានអ្នកជំងឺចំនួន ៤៤៨នាក់ជាសះស្បើយឡើងវិញគិតត្រឹមថ្ងៃទី ៣១ខែឧសភាឆ្នាំ២០២១នេះ។

បើតាមក្រសួងសុខាភិបាល គិតត្រឹមព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៣០,០៩៤នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ២២,៦៣៦នាក់ និងស្លាប់សរុបចំនួន២១៤នាក់៕

Share.