ភ្នំពេញ៖ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២នេះ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹង ប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយនានា ចាប់ពីថ្ងៃនេះដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ សម្រាប់សាំង ធម្មតាត្រូវលក់ ៤,៨០០រៀល គឺចុះថ្លៃបាន៤៥០រៀលក្នុង១លីត្រ និងម៉ាស៊ូតត្រូវលក់ ៥,៣០០រៀលក្នុង១លីត្រ គឺចុះថ្លៃបាន៣០០រៀលក្នុង១លីត្រ។
ដែលកាលពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ កន្លងទៅតម្លៃសាំងធម្មតា ៥,២៥០រៀល និងម៉ាស៊ូតត្រូវលក់ ៥,៦០០រៀលក្នុង១លីត្រ៕
អត្ថបទ៖ ភ្នាក់ងារភ្នំពេញ