កីឡាករ Sadio Mané របស់ក្លិបបាល់ទាត់ FC Bayern Munich ត្រូវបានគេបោះឆ្នោតឲ្យក្លាយទៅជាម្ចាស់ពានរង្វាន់កីឡាករឆ្នើមទ្វីបអាហ្រ្វិកឆ្នាំ ២០២២ ឬហៅថា (African Footballer of the Year 2022) នៅតំបន់អាហ្វ្រិក (CAF)។

យោងតាមការបោះឆ្នោត Sadio Mané បានទទួលសម្លេងគាំទ្រនាំមុខ Mohamed Salah របស់ Liverpool, អ្នកចាំទី Edouard Mendy មកពីក្លិបតោខៀវ Chelsea។

តារាឆ្នើមសញ្ជាតិសេណេហ្គាល់ វ័យ៣០ឆ្នាំរូបនេះ ស៊ុតបាន១៦គ្រាប់នៅ Premier League និង ៥គ្រាប់នៅ Champions League ថែមទាំងជួយឲ្យក្រុមជម្រើសជាតិរបស់គេឈ្នះពាន Africa Cup of Nations ២០២១ និងឡើងទៅលេង World Cup នៅប្រទេសកាតារចុងឆ្នាំនេះផងដែរ៕

Share.