ម្ចាស់​ផ្ទះ​ចិន កំពុង​តែ​រៀបចំ​ទីក្រុង Suzhou ធ្វើ​ជា​ទីកន្លែង​ប្រកួត​ពូល A ជុំទី២ នៃពានរង្វាន់​បាល់ទាត់​ពិភពលោក 2022 FIFA World Cup និង​វគ្គ​ជម្រុះ​ពាន AFC Asian Cup 2023 ប្រចាំ​ទ្វីប​អាស៊ី ខណៈ​ប្រកួត​នៅ​យប់​​ថ្ងៃ​អាទិត្យ ទី​៣០​ខែ​ឧសភា ឆ្នាំ​២០២១ ម្សិលមិញ​បាន​យក​ឈ្នះ​ក្រុម​កោះ​ហ្គាម ដោយ​លទ្ធផល ៧ទល់០។

អត្ថបទពាក់ព័ន្ធ៖មាន​ប្រជាជន​ជាង​១ប៊ីលាន​នាក់ តែ​ចិន​កោះហៅ​កីឡាករ​ចូល​សញ្ជាតិ​ថែម​​៥​នាក់​ត្រៀម​ World Cup

ស្រាប់​តែ​នៅ​ថ្ងៃ​​ច័ន្ទ ទី​៣១ ខែ​ឧសភា ឆ្នាំ​២០២១ នេះ​សហព័ន្ធ​កីឡា​បាល់ទាត់​ចិន បាន​ចេញ​សេចក្តី​ប្រកាស​ថា​ខ្លួន​សុំ​ប្តូរ​ទីតាំង​ប្រកួត​ដែល​នៅ​សេសសល់​ ត្រូវ​ធ្វើ​នៅ​ទីក្រុង Suzhou ទៅ​ធ្វើ​នៅ​ទីក្រុង​ឌុយបៃ ប្រទេស​អារ៉ាប់រួម វិញ។

មូលហេតុ​នៃ​ការ​ស្នើសុំ​ផ្លាស់ប្តូរ​ទីលាន​ប្រកួត​នេះ​គឺ​ដោយ​សារ​ទប់ស្កាត់​នៃ​ការ​ឆ្លងរីករាលដាល​នៃ​ជំងឺកូវីដ-១៩។ ប្រកួត​ដែល​នៅ​សេសសល់​ក្នុង​ពូល​A មាន៖
-៣ មិថុនា៖ ហ្វីលីពន Vs កោះហ្គាម ; ចិន Vs ម៉ាល់ឌីវ
-៧ មិថុនា៖ ម៉ាល់ឌីវ Vs ស៊ីរី
-៩ មិថុនា៖ចិន Vs ហ្វីលីពីន
-១១ មិថុនា៖​កោះហ្គាម Vs ស៊ីរី
-១៥ មិថុនា៖ ហ្វីលីពីន Vs ម៉ាល់ឌីវ ; ចិន Vs ស៊ីរី

Telegram-Troryorng
Share.