អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានប្រកាសស្វែងរកបុគ្គល ឈ្មោះ យ៉ន យោគ ដែលបានរត់គេចខ្លួន នៅពេលអាជ្ញាធរតម្រូវឲ្យទៅយកសំណាក នៅវិទ្យាល័យបាក់ទូក កាលពីថ្ងៃទី ២៨ ខែឧសភា ​ឆ្នាំ២០២១។

ការតម្រូវឲ្យបុរសរូបនេះទៅធ្វើតេស្តគឺបន្ទាប់ពីអ្នករស់នៅក្នុងបន្ទប់ជាមួយគ្នា ២ នាក់ផ្សេងទៀត បានធ្វើតេស្ដរកឃើញ​វិជ្ជមានមេរោគ​ កូវីដ១៩ជាបន្តបន្ទាប់។

ប្រសិនបើសាម៉ីខ្លួន បានឃើញព័ត៌មាននេះ សូមចូលខ្លួនមកធ្វើតេស្ដ ​ហើយទទួលការព្យាបាល និងកុំចម្លងទៅដល់អ្នកដទៃ៕

Share.