ភ្នំពេញ៖បុសម្នាក់បេីករថយន្ត LEXUS មួយគ្រឿង សង្ស័យចាក់ចំ សាំងយន្តហោះ បោះពួយយ៉ាងលឿន រេចង្កូត ហោះឡេីងលើរបាំងថ្មពុះចែកទ្រូងផ្លូវ កល់ជាប់ចំពាក់កណ្តាលម៉ាស៊ីន ធ្វើឲ្យរថយន្តទៅមុខលែងរួច។

ហេតុការណ៍នេះបានកេីតឡេីងនៅវេលាម៉ោង ១១:៣០នាទីយប់ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២ នៅបណ្តោយ ផ្លូវ២១៧ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា មុនពេលកេីតហេតុ គេបានឃើញរថយន្ត ម៉ាក LEXUS RX300 ពណ៌ទឹកប្រាក់មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AQ- 2105 បេីកបរដោយបុរសម្នាក់ ទិសដៅ ពីខាងលិច មក កេីត ឆ្ពោះមក ស្ពានអាកាសស្ទឹងមានជ័យ ។ ស្រាប់តែពេលមកដល់ចំណុចកេីតហេតុ ដោយសារ អ្នកបេីកបរ មានស្ថានភាពស្រវឹងផងនោះ បានរេចង្កូត បុករបាំងថ្ម ពុះចែកទ្រូងផ្លូវ យ៉ាងពេញទំហឹងបណ្តាល អោយរថយន្ត ហោះ កល់ពាក់កណ្តាលនៃម៉ាសុីន។

ក្នងហេតុការណ៍នោះ បណ្តាលឲ្យរថយន្តរងការខូចខាត ខ្ទេចផ្នែកខាងមុខយ៉ាងដំណំផងដែរ។

ក្រោយពេលកេីតហេតុ ម្ចាស់រថយន្តបានភ័យ បានរត់គេចខ្លួនពីកន្លែងកេីតហេតុ បន្សល់ទុករថយន្តនៅទីតាំងកេីតហេតុ ទុកឲ្យសមត្ថកិច្ច ជំនាញ ចរាចរណ៍ផ្លូវគោក នៃ ស្នងការនគរបាលរាជធានីភ្នំពេញត្រួតពិនិត្យវាស់វែង រួចយក រថយន្តនេះទៅ រក្សាទុក រង់ចាំដោះស្រាយនៅពេលក្រោយ៕

អត្ថបទ និង រូបភាព ដោយ ៖ទូច វិច្ចិកា

Share.