ភ្នំពេញ: បុសម្នាក់បេីកបររថយន្ត LEXUS មួយគ្រឿង សង្ស័យចាក់ចំ សាំងយន្តហោះ បានបេីកបោះពួយយ៉ាងលឿន រេចង្កូត ហោះឡេីង លេី ឃឿនថម ពុះចែកទ្រូងផ្លូវ ហោះកល់ម៉ាសុីន រថយន្តពាក់កណ្តាលនៃម៉ាសុីន។

ហេតុការណ៏នេះដែរកេីតឡេីងនៅវេលាម៉ោង ១១:៣០នាទីយប់ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២ ស្ថិតនៅបណ្តោយផ្លូវ២១៧ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ប្រភពព័ត៍មានពីកន្លែងកេីតហេតុបានបញ្ចាក់ថា មុនពេលកេីតហេតុ គេបានរថយន្ត ម៉ាក LEXUS RX300 ពណ៏ទឹកប្រាក់មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AQ- 2105 បេីកបរដោយបុរសម្នាក់ ទិសដៅ ពីខាងលិច មក កេីត ឆ្ពោះមក ស្ពានអាកាសស្ទឹងមានជ័យ ស្រាប់តែចំណុចកេីតហេតុ ដោយសារ អ្នកបេីកបរ មានស្ថានភាពស្រវឹងផងនោះ បានរេចង្កូត បុក ឃឿនថ្ម ពុះចែកទ្រូងផ្លូវ យ៉ាងពេញទំហឹងបណ្តាល អោយរថយន្ត ហោះកល់ពាក់កណ្តាលនៃម៉ាសុីនរថយន្ត ចំណែកឯងផ្នែកក៏រងការខូចខាត ខ្ទេចផ្នែកខាងមុខយ៉ាងដំណំផងដែរ។

ក្រោយពេលកេីតហេតុ ម្ចាស់រថយន្តបានភ័យស្លន់ស្លោរ បានរត់គេចខ្លួនពីកន្លែងកេីតហេតុ បន្សល់ទុករថយន្តនៅទីតាំងកេីតហេតុ សមត្ថកិច្ច ជំនាញ ចរាចរណ៏ផ្លូវគោក នៃ ស្នងការនគរបាលរាជធានីភ្នំពេញ បានវាល់វែង រួចយក រថយន្តនេះទៅ រក្សាទុក រង់ចាំការដោះស្រាយនៅពេលក្រោយ។

អត្ថបទ និងរូបភាព៖ ទូច វិច្ចិកា

Share.