បើ​និយាយ​ពី Rapper ស្រី​នៅ​កម្ពុជា​ម្ចាស់​បទ​ «តី​វ៉ៃ​ម៉ាលុយ» គឺជា​តារា​ចម្រៀង​បែប​ Hiphop ដែល​មាន​ភាព​លេច​ធ្លោរ​និង​គាំទ្រ​ច្រើន​ពី​សំណាក់​អ្នក​និយម​ស្ដាប់​តន្ត្រីបែប​ប​ទំនើប​។ ជាមួយ​នឹង​សមត្ថភាព​​នេះ​អ្នក​គាំទ្រ​របស់​កញ្ញា​ តី ខ្លះ​ បាន​បង្ហាញ​នូវ​អារម្មណ៍​សោកស្ដាយ​ដែល​អាយដល​ខ្លួន​នៅ​មិន​ទាន់​បាន​ទទួល​ភាព​ល្បីល្បាញ​​ឱ្យ​សម​នឹង​សមត្ថភាព​នៅ​ឡើយ​។

ថ្មីៗ​នេះ​កញ្ញា​ តី តារា​ចម្រៀង​ប្រចាំ​ផលិតកម្ម​រាម ទើប​តែ​ចេញ​បទ​ចម្រៀង​ថ្មី​ដែល​មាន​ចំណង​ជើង​ថា​ «On Your Phone» ដែល​បទ​ចម្រៀង​នេះ​កញ្ញា​ ច្រៀង​ និង​និពន្ធ​ Melody ដោយ​ផ្ទាល់​។ អ្នក​ចម្រៀង​ស្រី​បែប​ Hiphop និយម​លេង​ស្ទាលយ៍​ទាន់​សម័យ​រូប​នេះ​ ពិត​ណាស់​មាន​អ្នក​គាំទ្រ​ស្នា​ដៃ​របស់​កញ្ញា​ច្រើន​ ប៉ុន្តែ​បើ​ប្រៀប​ជាមួយ​នឹង​អ្នក​ចម្រៀង​ស្របាល​ ឬ​ស្រករ​គ្នា​នៅ​លើ​វិថី​សិល្បៈ​ កញ្ញា​ តី នៅ​មិន​អាច​និយាយ​បាន​ថា​ល្បីល្បាញ​សុះសាយ​ដាច់​គេ​នៅ​ឡើយ​ទេ​។

យោង​តាម​ការ​លើក​ឡើង​ពី​អ្នក​លេង​បណ្ដាញ​សង្គម​ និង​​អ្នក​និយម​ទស្សនា​តាម​ Youtube បាន​លើក​សរសើរ​មិន​ដាច់​ពី​មាត់​ពី​សមត្ថភាព​របស់​យុវតី​រូប​នេះ​ ប៉ុន្តែ​ក្នុង​នោះ​ក្រៅ​ពី​លើក​សរសើរ​ហើយ​នោះ​ក៏​មាន​មតិ​ខ្លះ​បាន​លើក​ឡើង​ដែរ​ថា​កញ្ញា តី មាន​សមត្ថភាព​ពូកែ មិន​ត្រឹម​តែ​ចេះ​ច្រៀង​ថែម​ទាំង​និពន្ធ​ទំនុក ​និង ​Melody បាន​ខ្លួន​​ឯង​ទៀត​ ហេតុ​អ្វី​បាន​ជា​មិន​ទទួល​បាន​ការ​គាំទ្រ​ និង​ជួយ​ផ្សព្វផ្សាយ​ឱ្យ​តារា​រូប​នេះ​មាន​ការ​គាំទ្រ​កាន់​តែ​ច្រើន​និង​កាន់​តែ​ទូលំ​ទូលាយ​។ល។​

ខាង​ក្រោម​នេះ​ជា​មតិ​ខ្លះៗ​ដែល​អ្នក​គាំទ្រ​កញ្ញា តី បាន​លើក​ឡើង​ពី​ការ​យល់​​ឃើញ​របស់​ពួក​គេ​ចំពោះ​កញ្ញា៖

ទស្សនា​វីដេអូ On Your Phone | TEY$ | Official MV | រាម​ (REAM)

Share.