បន្ទាយមានជ័័យ៖ កម្លាងកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ឃាត់ខ្លួនក្មេងស្ទាវ ប្រើប្រាស់ និងជួញដូរគ្រឿងមួយក្រុម៤នាក់ កសាងសំណុំរឿងបញ្ជូនបន្តទៅសាលាដំបូងខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២៥ ខែកក្តដាឆ្នាំ ២០២២ ដើម្បីចាត់ការបន្តតាមនីតិវិធី។


ជនសង្ស័យទាំាងបួននាក់ ១.ឈ្មោះ ឈុន ប៊ុនឈុំ ភេទប្រុស អាយុ២៤ឆ្នាំ (ជួញដូរនិងប្រើប្រាស់) ទី២.ភ័ណ ចាន់ណារ៉ា (ពៅ) ភេទប្រុស អាយុ២៤ឆ្នាំ (ជួញដូរនិងប្រើប្រាស់) ៣.ឈ្មោះ លឿម បញ្ជារិទ្ធ ភេទប្រុស អាយុ១៨ឆ្នាំ (ប្រើប្រាស់គ្រឿងញៀន) និងទី៤.ឈ្មោះ ឈឿន ពិសិដ្ឋ ភេតប្រុស អាយុ១៧ឆ្នាំ។


លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណបានប្រាប់ថា នៅថ្ងៃទី២៣ ខែកក្តដាឆ្នាំ ២០២២ ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋថាមានករណីប្រើប្រាស់ និងជួញដូរគ្រឿងញៀន លោកបានដឹកនាំកម្លាំងទៅដល់ទីតាំងនៅមុខវត្តកងវ៉ា ក្នុងភូមិកងវ៉ា សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ឃាត់បានជនសង្ស័យចំនួន៤នាក់ ក្នុងនោះមានជួញដូរ និងប្រើប្រាស់គ្រឿងញៀនចំនួន២នាក់ និង អ្នកប្រើប្រាស់ចំនួន២នាក់។


លោកវសេនីយ៍ត្រី យ៉ាន់ សុវណ្ណ បានបញ្ជាក់ថា ក្រោយពីសួរនាំជនសង្ស័យខាងលើបានសារភាពថា ក្រុមខ្លួនមាន២នាក់អ្នកជួញដូរផង និងប្រើប្រាស់ផង និង២នាក់គ្រាន់តែប្រើប្រាស់គ្រឿងញៀនប៉ុណ្ណោះ បន្ទាប់មកកសាងសំណុំរឿងបញ្ជូនបន្តកម្លាំងជំនាញអវុធហត្ថខេត្ត និងបញ្ជូនបន្តទៅសាលាដំបូងចាត់ការតាមនីតិវិធី៕

អត្ថបទ៖ ប៉ោយប៉ែត

Share.