ភ្នំពេញ ៖ សនត្រីសង្ស័យម្នាក់ត្រូវបានកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបចាប់ខ្លួនបាន និងដកហូតបានគ្រឿងញៀន ជាង៥២ គីឡូក្រាមថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ នៅចំណុច មុខបន្ទប់ជួលC04 ផ្លូវបេតុង ស្ថិតក្នុងភូមិតាព្រហ្ម សង្កាត់ព្រែងឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

តាមសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ឆន សុខា ភេទស្រី អាយុ៤១ឆ្នាំ ស្នាក់នៅកន្លែងកើតហេតុ សមត្ថកិច្ចរឹបអូសបានថ្នាំញៀន ប្រភេទ មេតំហ្វេតាមីន (ICE)ទម្ងន់ ៥២ គីឡូក្រាម ៦០៨.៤៦ក្រាម ។

សមត្ថកិច្ចបន្តទៀតថា ក្នុងប្រតិបត្តិការខាងលើ ក្រោមការសម្របសម្រួលពីលោកព្រះរាជអជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ បង្ក្រាបចាប់ខ្លួនជនសង្ស័យ និងដកហូតថ្នាំញៀន រួចនាំទៅការិយាល័យប្រឆាំងគ្រឿងញៀន ដើម្បីសាកសួរនិងកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់ ៕

អត្ថបទ៖តាតុង សែនជ័យ

Share.