បើ​និយាយ​ពី​ភាពយន្ត​ស្រើបស្រាល​បែប​១៨+ ជា​ទូទៅ​អ្នក​ដែល​ធ្លាប់​ទស្សនា​ច្រើន​តែ​នឹក​ទៅ​ដល់​ភាពយន្ត​ជប៉ុន​ រហូត​ធ្វើ​ឱ្យ​តារា​សម្ដែង​ជប៉ុន​ជា​នារី​មួយ​ចំនួន​មាន​កេរ្តិ៍ឈ្មោះ​ល្បី​និង​មាន​អ្នក​ស្គាល់​នាង​ច្រើន​ដូច​ជា​ ​ម៉ារៀ អូសាវ៉ា ដែល​បច្ចុប្បន្ន​បាន​រលាស់​ខ្លួន​ឈប់​ពី​វិស័យ​ភាពយន្ត​ស្រើបស្រាល​ ហើយ​ទៅ​ប្រើប្រាស់​ជីវិត​សាមញ្ញជា​គូស្នេហ៍​នៅ​ប្រទេស​ហ្វីលីពីន​។

ទស្សនិកជន​ខ្លះ​អាច​នឹង​មិន​ទាន់​បាន​ដឹង​ទេ​ថា​ប្រទេស​ជិត​ខាង​ភូមិ​ផង​របង​ជាមួយ​កម្ពុជា​ដូច​ជា​ប្រទេស​ថៃ​ក៏​មាន​ភាពយន្ត​លក្ខណៈ​១៨+ នេះ​ដូច​គ្នា​ ចំណែក​ការ​សម្ដែង​ទៀត​សោត​ ក៏​មិន​ចាញ់​ជប៉ុន​ប៉ុន្មាននោះ​ឡើយ​ រឿង​ខ្លះ​ ឬ​ឈុត​ឆាក​ខ្លះ​អាច​នឹង​ច្បាស់​ៗ​ជាង​ភាពយន្ត​របស់​ជប៉ុន​ទៅ​ទៀត​។ ត្រយង​សូម​លើក​យក​ភាពយន្ត​បែប​ អ៊ីរ៉ូទិក​ ១៨+ បូក​ចំនួន​៤​រឿង​របស់​ថៃ​ ដែល​អាច​សន្មត​បាន​ថា​មិន​ចាញ់​ភាពយន្ត​បែប​១៨+ របស់​កូរ៉េ ជប៉ុន អាមេរិក ឬ​ចិន​នោះ​ឡើយ​។

១. ผู้หญิง 5 บาป (ភូយិងហាបាប មនុស្ស​ស្រី​បាបទាំង៥​)

ភាពយន្ត​ដំបូង​គេ​នេះ​គឺជា​រឿង​ថៃ​លំដាប់​ប្រវត្តិសាស្ត្រ​ក៏ថា​បាន​ ព្រោះ​រឿង​នេះ​ផលិតករ​ បាន​ផលិត​រហូត​ដល់ទៅ​ពីរ​វគ្គ​ឯណោះ​។ ភាពយន្ត​នេះ​មាន​ការ​ចាប់​អារម្មណ៍​ព្រោះ​តួ​អង្គ​សុទ្ធ​តែ​ជា​ Sexy Star នា​សម័យ​កាល​នោះ​ ចំណែក​សាច់​រឿង​វិញ​ក៏​គួរ​ឱ្យ​ចាប់​អារម្មណ៍​ខ្លាំង​ណាស់​ដែរ​ ព្រោះ​សាច់​រឿង​ដូច​ជា​យមបាល​បាន​ចាប់​មនុស្ស​ស្រី​នាក់​ដែល​មាន​បាប​ជាប់​ខ្លួន​មក​ចង ហើយ​ឱ្យ​មនុស្ស​ស្រីទាំង​៥​នាក់​នោះ​និយាយ​ពី​អំពើ​បាប​ដែល​ខ្លួន​បាន​សាង​។ អំពើ​បាប​ដែល​ពួក​នាង​បាន​សាង​គឺ​យក​ប្ដី​គេ​ ហើយ​ស្ត្រីទាំង​៥​នាក់​នោះ​ក៏​បាន​ទទួល​ទោស​ខុស​ៗ​គ្នា​។ ប៉ុន្តែ​នៅ​ក្នុង​ខណៈ​ដែល​ពួក​នាង​និទាន​ពី​បាប​របស់​ខ្លួន​នោះ​ក៏​មាន​ឈុត​ឆាក​ក្ដៅសាច់​ ដែល​ធ្វើ​ឱ្យ​អ្នក​ទស្សនា​កាន់​តែ​មើល​កាន់​តែ​ញាប់​ញ័រ​ពីតួអង្គ​ម្នាក់​ទៅ​ម្នាក់​ទៀត។

២. จันดารา (ចាន់​តារា)

បើ​និយាយ​ថា​រឿង​ស្ត្រី​មាន​បាប​ទាំង​៥ ​គឺ​ជា​ភាពយន្ត​លក្ខណៈ​ប្រវត្តិសាស្ត្រ​ រឿង​ចាន់​តារា​ ក៏​ចាត់​ទុក​ថា​ជា​ប្រវត្តិសាស្ត្រ​ដូច​គ្នា ព្រោះ​រឿង​រ៉ាវ​របស់​ចាន់​ ក្មេង​ប្រុស​តូច​ដែល​ត្រូវ​ឪពុក​បង្កើត​ស្អប់​ខ្ពើម​ ព្រោះ​យល់​ថាគេ​ធ្វើ​ឱ្យ​ម្ដាយ​ស្លាប់​តាំង​ពី​កើត ដោយ​ឪពុក​របស់​ចាន់​ គឺ​ឃុន​ហ្លួង​ដែល​មាន​អារម្មណ៍​ផ្លូវ​ភេទ​ខ្លាំង​ មនុស្ស​ស្រី​គ្រប់​គ្នា​នៅ​ក្នុង​ផ្ទះ​មិន​ថា​ស្រី​បម្រើ តូច​ធំ ឪពុក​របស់​ចាន់ ចាត់​ការ​គ្មាន​សល់​ម្នាក់។

តួអង្គ​ចាន់​ បាន​ដឹង​រ៉ឿង​រ៉ាវ​បែប​នេះ​មក​រហូត​ មិន​ថា​រឿង​ដែល​ឪពុក​ប្រព្រឹត្តិ​ ឬ​កំហឹង​ដែល​ឪពុក​មាន​ចំពោះ​ខ្លួន។ ក្រៅពីឪពុកហើយ​នោះ​ បង​ប្អូន​ស្រី​ឪពុក​តែមួយ​ម្ដាយ​ទីទៃ​របស់​ចាន់​ ក៏​ស្អប់​ចាន់​ និង​រក​ឱកាស​ធ្វើ​បាប​ចាន់​គ្រប់​ពេល​វេលា​ ហើយ​ទីបំផុត​ចាន់​ក៏​ភ្លាត់​ស្នៀត​ត្រូវ​គេ​មួល​បង្កាច់​ និង​ត្រូវ​ឪពុក​បណ្ដេញ​ពី​ផ្ទះ​ ហើយ​រឿង​នេះ​បាន​ក្លាយ​ជា​ដំបៅ​ក្នុង​ចិត្ត​របស់​ចាន់​ រហូត​មក​។ នេះ​គឺ​គ្រាន់​តែ​រឿង​រ៉ាវ​ខ្លះ​ៗ​ពី​វគ្គ​ដំបូង​ឬ​វគ្គ​បឋម​បទ​ប៉ុណ្ណោះ​។ រឿង​ចាន់​តារា​ចែក​ចេញ​ជា​២​វគ្គ​ គឺ​វគ្គ​បឋម​បទ​ និង​វគ្គ​មជ្ឍឹម​បទ​ ដោយ​វគ្គ​ទីពីរ​គឺ​រឿងរ៉ាវ​របស់​ចាន់​ដែល​ធំពេញ​វ័យ​កម្លោះ​ ហើយ​មាន​ឱកាស​សងសឹក​និង​ទាមទារ​យក​គ្រប់​យ៉ាង​របស់​គេ​មក​វិញ​។

រឿងរ៉ាវ​ទំនង​ជា​ចប់​ដោយ​ល្អ​ ប៉ុន្តែ​នៅ​ពេល​ចាន់​បាន​គ្រប់​យ៉ាង​មក​ក្នុង​ដៃ​ ជីវិត​របស់​គេ​ហាក់​ដូច​ជា​មាន​កម្ម​ ព្រោះ​នៅទីបំផុត​ខ្លួន​គេ​ក៏​ប្រព្រឹត្តិ​មិន​ខុស​ពី​ឪពុក​របស់​គេ​នោះ​ឡើយ​ ព្រោះ​សូម្បី​តែ​ប្រពន្ធ​ចុង​របស់​ឪពុក​ខ្លួន​ ក៏​ចាន់​មិន​លើក​លែង​នោះ​ដែរ​។ រឿង​នេះ​បើ​និយាយ​ឱ្យ​ពិត​ទៅ​ឈុត​ឆាក​ស្នេហា​ផ្សេងៗ​ដែល​បង្ហាញ​ក្នុង​រឿង​ប្រៀប​ដូច​ជា​ផ្នែក​មួយ​ជួយ​ផ្សែផ្សំឱ្យ​សាច់​រឿង​នេះ​មាន​លក្ខណៈ​ពេញ​លេញ​ងាយ​ស្រួល​ឱ្យ​អ្នក​ទស្សនា​ងាយ​ចូល​អារម្មណ៍​ប៉ុណ្ណោះ​ ប៉ុន្តែ​ទោះ​ជា​និយាយ​ដូច្នេះ​ក្ដី​ សម្រាប់​ឈុត​ឆាក​ពី​មួយ​ទៅ​មួយ​ ពិត​ជា​ក្ដៅ​គគុករហូត​​ដល់​អ្នក​ទស្សនា​អាច​នឹង​ឈាម​ច្រមុះ​ក៏ថា​បាន​។

៣.แม่เบี้ย (ម៉េបៀរ កំណើត​ពស់វែក)

គឺជា​ភាពយន្ត​ដែល​ទទួល​រង​នូវ​រឿង​អាស្រូវ​ខ្លាំង​បំផុត​មួយ​​ក្នុង​រង្វង់​ភាពយន្ត​ថៃ​ ហើយ​ភាពយន្ត​មេបៀរ​នេះ​ក៏​ត្រូវ​បាន​យក​ផលិតម្ដង​ហើយ​ម្ដង​ទៀត​ ព្រោះ​ជា​សាច់​រឿង​ស្ដី​ពី​ប្រវត្តិ​ប្រពន្ធ​ពស់​វែក​។ រឿង​មេបៀ​និយាយ​ពី​ស្ត្រី​ម្នាក់​ឈ្មោះ​ មេខៈឡា រស់​នៅ​ផ្ទះ​បុរាណ​ក្នុង​ខេត្ត​សុផាន់បុរី​ ថ្ងៃ​មួយ​នាង​បាន​ទទួល​ភ្ញៀវ​ម្នាក់​ជា​កំលោះ​ក្រុង​បាងកក ឈ្មោះ ឆាណាក់​ឈុន​ ដែល​មាន​គោល​បំណង​ចង់​ទិញ​ផ្ទះ​បុរាណ​ជាប់​មាត់​ទឹក​របស់​មេខៈឡា​។

ពេល​មក​ដល់​ផ្ទះ​នោះ​ឆាណាក់ឈុន​ពេញ​ចិត្ត​ពេញ​ថ្លើម​ផ្ទះ​បុរាណ​នេះ​យ៉ាង​ខ្លាំង​ ត្រង់​ចំណុច​នេះ​រូប​គេ​មិន​ត្រឹម​តែ​ពេញ​ចិត្ត​ផ្ទះបុរាណ​​នោះ​ទេ​ តែ​សំដៅ​ដល់​ទាំង​ម្ចាស់​ផ្ទះផង​ដែរ​។ មេខៈឡា​គឺជា​នារី​មាន​រូប​ស្អាត ពោរពេញ​ដោយ​មន្តស្នេហ៍​ អាច​ឆក់​យក​ដួង​ចិត្ត​បុរស​ៗ​ព្រោះ​តែ​ចំណុច​ទាក់ទាញ​។ បន្តិច​ម្ដង​ៗ​ ទាំង​ឆាណាក់​ឈុន​ និង​មេខៈឡា ដែល​ឧស្សាហ៍​ទាក់ទង​គ្នា​ជា​ញឹកញាប់​ រហូត​ក្លាយ​ទំនាក់ទំនង​ស្នេហា​ស្រី​និង​ប្រុស​។ នៅ​ក្នុង​ទំនាក់ទំនង​គ្នា​នេះ​ដែរ​ ឆាណាក់​ឈុន​បានមើល​ឃើញ​ថា​អ្នក​ផ្ទះ​នេះ​រក្សា​ទំនៀម​ទំលាប់​ប្រពៃណី​បុរាណ​យ៉ាង​ខ្ជាប់​ខ្ជួន ​ព្រម​ទាំង​មាន​អាថ៌កំបាំង​ទាក់ទង​នឹង​ ពស់​ពិស​យក្ស​ ដែល​ធ្វើ​ឱ្យ​ផ្ទះ​នេះ​កាន់​តែ​គួរ​ឱ្យ​ខ្លាច​ ព្រម​ទាំង​ព្យាយាម​ធ្វើ​បាប​គេ​គ្រប់​ពេល​ដែល​មាន​ឱកាស​។

ទំនាក់ទំនង​ស្អិត​រមួត​បេះ​មិន​ដាច់​របស់​អ្នក​ទាំង​ពីរ​កាន់​តែ​ជ្រាលជ្រៅ​ខ្លាំង​ៗ​ឡើង​ ហើយ​នេះ​ក៏​ជា​មូលហេតុ​ដែល​ធ្វើ​ឱ្យ​អ្នក​ទាំងពីរ​និង​មនុស្ស​ជុំវិញ​ខ្លួន​ធ្លាក់​ទៅ​ក្នុង​មហន្តរាយ​នៃ​ជីវិត​ មិន​ថា​ភរិយា​របស់​ឆាណាក់​ឈុន​ដែល​មិន​អាច​ទទួល​យក​បាន​រឿង​ដែលស្វាមី​បែក​ចិត្ត​ ឬ​ផុត មិត្ត​ជិតស្និទ្ធិ​ដែល​តាម​ប្រច័ណ្ឌ​មេខៈ​ឡា​ខ្លាំង​ឡើង​ៗ ព្រោះ​តែ​ក្ដៅ​ក្រហាយ​ដែល​នាង​មាន​ចិត្ត​ឱ្យបុរស​ផ្សេង​។

ក្នុង​នោះ​សូម្បី​តែ​ពស់​យក្ស​ ក៏​ព្យាយាម​បង្ហាញ​ខ្លួន​ឱ្យ​មេខៈឡា និង​ឆាណាក់ឈុន​ឃើញ​ញឹកញាប់​ឡើង​ និង​បញ្ចេញ​មហិទ្ធិរិទ្ធិ​កាន់​តែ​ខ្លាំង​ ហាក់​ដូច​ជា​ចង់​ដាស់​ស្មារតី​អ្នក​ទាំង​ពីរ​ឱ្យ​ត្រលប់​មក​គោរព​ប្រពៃណី​វិញ​ ទីបំផុត​រឿង​រ៉ាវ​ក៏ឈាន​ដល់​ការ​សងសឹក​យ៉ាង​ស៊ីសាច់​ហុត​ឈាម​។

រឿង​នេះ​ជា​ភាពយន្ត​អ៊ីរ៉ូទិច​ដ្រាម៉ា ដែល​មាន​សាច់​រឿង​គួរ​ឱ្យ​ចង់​តាមដាន​ ព្រោះ​មិន​ថា​សាច់​រឿង​ស្នេហា​ដែល​កាន់​តែ​ក្ដៅ​គគុក​ ពី​តួ​អង្គ​សម្ដែង​ជា​ច្រើន​គូ​ហើយ​នោះ​ នៅ​មាន​សកម្មភាព​ផ្សេង​ៗ​នៃ​សាច់​រឿង​ដែល​បង្ក​ឱ្យ​កើត​មាន​ជា​គំនុំ​សងសឹក​គ្នា​។ រឿង​នេះ​សម្រាប់​អ្នក​ចូល​ចិត្ត​មើល​រឿង​ក្ដៅ​សាច់ ​តែ​បង្កប់​ដោយ​អត្ថន័យ​អប់រំ​ដាស់​តឿន​ មិន​គួរ​រំលង​នោះ​ឡើយ​៕

Share.