គេនៅចាំបានថា លោក យឹម តាស្រង់ បានដកខ្លួនចេញពីសិល្បៈ​ ដោយលោកបានប្រកាសដំណើរចាកចេញពីផលិតកម្ម កាឡាក់ស៊ីណាវ៉ាត្រា នៅថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០២២ នៅពេលនោះលោកអះអាងថា លោកនឹងទៅបើក គ្រប់គ្រងអាជីវកម្មផ្ទាល់ខ្លួន។

សូមអាន៖ យឹម​ តា​ស្រង់​ ចេញ​មក​បញ្ជាក់​ហើយ​ថា​ ដើរចេញពី​ផលិតកម្ម​ Galaxy​ ហើយ​ទៅ​ណា​​?​

រហូតមកទល់ថ្ងៃទី ២៥ ខែកក្កដា នេះ គេស្រាប់តែឃើញដំណឹងថ្មីៗមួយដែលឱ្យដឹងថា លោក យឹម​ តាស្រង់​ មាន​ងារ​ជា​ «ឧកញ៉ា»​ ដែលមានការត្រាស់បង្គាប់ពីព្រះមហាក្សត្រ ដែលបានធ្វើឡើងនៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២២។

ក្រោយរលាស់ខ្លួនចេញពីផលិតកម្មកាឡាក់ស៊ីណាវ៉ាត្រា មិនទាន់បាន ៣ខែផង តាមគេដឹង លោក យឹម តាស្រង់ ជានាយកប្រតិបត្តិក្រុមហ៊ុន Eew9 និងទទួលបានដំណែងថ្មីជាម្ចាស់ភាគហ៊ុន នាំចូលផលិតផលពីប្រទេសកូរ៉េ គឺក្រុមហ៊ុន EEw9 ហើយលោកក៏បានលូកដៃប្រឡូកចូលក្នុងការលក់លើវិស័យដីឡូតិ៍ផងដែរ ដែលរួមទាំងអស់ប្រមាណជា ៣កន្លែង៕

Share.