ភ្នំពេញ៖ អគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋនៅជាន់ខាងលើទី២ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋនិងកម្លាំងសមត្ថកិច្ចចុះអន្តរាគមន៍ភ្លាមៗ។

ហេតុការណ៍អគ្គិភ័យនេះបានកើតឡើងនៅវេលាម៉ោង១ និង៥៥នាទីរសៀល ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២នស្ថិតនៅតាមបណ្តោយផ្លូវបេតុង សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ធានីភ្នំពេញ។

បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានអោយដឹងថាមុនពេលកើតហេតុឃើញផ្សែងហុយចេញពីបន្ទប់ជាន់ទី ២ពេលនោះប្រជាពលរដ្ឋក៏បានរាយការណ៍ជូនទៅសមត្ថកិច្ចមូលដ្ឋានដើម្បីចុះមកកន្លែងកើតហេតុរាយការណ៍ទៅរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគបាលរាជធានីភ្នំពេញបានចេញរថយន្តពន្លត់អគ្គិភ័យចំនួន ១គ្រឿងបាញ់ពន្លត់ទាន់ពេលវេលា។

ករណីអគ្គិភ័យខាងលើនេះដែរបណ្ដាលមកពីឆ្លងចរន្តអគ្គីសនី សម្ភារៈដែលខូចខាតមានដូចជា ឆេះគ្រែពូក និងសម្ភារៈប្រើប្រាស់មួយចំនួនប៉ុណ្ណោះ មិនបណ្ដាលឱ្យមានមនុស្សរងរបួស និងមិនរាលដាលដល់ផ្ទះអ្នកជិតខាងនោះឡើយ៕

អត្ថបទ៖ សេង សាវី

Share.