នា​ព្រឹក​ថ្ងៃ​ទី​៣១​ ខែ​ឧសភា​នេះ​លោក​ស្រី​ ​ឈឹម ​វត្តី​ ជា​​​ម្ចាស់​សំអាង​ការ​លុច្ស​ ​និង​ កូន​ស្រី​កំពុង​ត្រូវ​បាន​សួរ​នាំ​ក្នុង​តុលាការ​ពាក់ព័ន្ធ​នឹង​ករណី​ឆបោក​​​ ក្នុង​សំណុំរឿង​ជំនួញ​ទិញ​លក់​ដី ប៉ុន្តែ​សេចក្ដី​សម្រេច​យ៉ាង​ណា​នោះ​គឺ​អាស្រ័យ​លើ​ចៅក្រម​សាកសួរ​។​

លោក​ស្រី​ ឈឹម វត្តី​ និង ​កូន​ស្រី​ ត្រូវ​​បាន​អាជ្ញាធរ​បញ្ជូន​ទៅ​កាន់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ បន្ទាប់​ពី​ចាប់​ឃាត់​ខ្លួន​លោក​ស្រី​ និង​កូន​ស្រី​ឈ្មោះ​ ពុំ​ សុភារម្យ​ អាយុ​៣១​ឆ្នាំ​ កាល​ពី​ល្ងាច​ថ្ងៃ​ទី​២៩​ ឧសភា​ ឆ្នាំ​២០២១​ ត្រង់​សង្កាត់​និរោធ​ ខណ្ឌ​ច្បារ​អំពៅ​ ខណៈ​ដែល​លោក​ស្រី​និង​កូន​​កំពុង​តែ​ជិះ​ក្នុង​រថយន្ត​។

ការ​ចាប់​ខ្លួន​បុគ្គល​ទាំង​ពីរ​រូប​ខាង​លើ​នេះ​ គឺ​អនុវត្ត​តាម​ដីកា​បង្គាប់​ របស់​ចៅ​ក្រម​ស៊ើបសួរ​ សាលាដំបូង​រាជធានី​ភ្នំពេញលោក​ ហម ម៉េងសែ​ ពី​បទ​ឆបោក​ ទិញ​លក់​ដី​ខ្យល់​ កាល​ពីអំឡុង​ឆ្នាំ ​២០១៨​ កន្លងមក​។​

គួរ​ដឹង​ថា​លោក​ស្រី​ ឈឹម វត្តី​ មាន​វ័យ​៥៣​ឆ្នាំ​ មាន​មុខ​របរ​បំរើ​ការងារ​ជា​មន្ត្រី​ក្រុម​ប្រឹក្សា​ខណ្ឌ​ដូន​ពេញ​ ចំណែក​កូន​ស្រី​ឈ្មោះ​ ពុំ​ សុភារម្យ​ មាន​វ័យ​៣១​ឆ្នាំ​មាន​មុខ​របរ​ជា​អ្នក​លក់​ដូរ​មាន​ទី​លំនៅ​​ស្នាក់​នៅ​ ភូមិ​ក្តី​តា​កុយ សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារ​អំពៅ។

Telegram-Troryorng
Share.