ពានរង្វាន់​បាល់ទាត់​លីគ​កំពូល​កម្ពុជា Cambodian Premier League 2022 បាន​ធ្វើ​ដំណើរ​ដល់​សប្ដាហ៍​ទី១២ ហើយ ខណៈ​៤៨​ប្រកួត​មក​នេះ មាន​កីឡាករ​១៣០​នាក់​ហើយ​ត្រូវ​លោក​អាជ្ញាកណ្ដាល​ពិន័យ​កាត​សរុប​​ចំនួន​២០៤​សន្លឹក ដោយ​ក្នុង​នោះ​មាន​កាត​ក្រហម១​៥​សន្លឹក ស្រប​ពេល​ខ្សែការពារ​សញ្ជាតិ​កូឌីវ័រ Anderson Zogbe របស់ណាហ្គាវើល ជា​កីឡាករ​ចុងក្រោយ​គេ​ត្រូវ​ពិន័យ​កាតក្រហម។

កីឡាករ Anderson Zogbe ក្នុងជំនួបជាមួយ​ព្រះខ័នរាជស្វាយរៀង

អ្នក​ដែល​ត្រូវ​អាជ្ញាកណ្ដាល​ពិន័យ​កាត​ច្រើន​ជាង​គេ​នោះ​គឺ​កីឡាករ ស៊ុក វឌ្ឍនា របស់ Tiffy Army FC ដោយ​សរុប​៧​កាត​ ក្នុង​នោះ​មាន​កាត​ក្រហម​១សន្លឹក​ផង​ដែរ។ ចំណែក​កាត​ក្រហម​ទាំង​១៥​សន្លឹក​មាន៖
១) ស៊ុក វឌ្ឃនា របស់​Tiffy Army FC ទល់​ក្រុម​វិសាខា ក្នុង​ជើង​ទី១
២) ទូច ម៉ាណាន់ របស់​គីរីវង់សុខសែនជ័យ ទល់​បឹងកេត ក្នុង​ជើង​ទី១
៣) ឈិន ឈឿន របស់ Tiffy Army FC ទល់​អង្គរថាយហ្គឺរ ក្នុង​ជើង​ទី១
៤) នេន សុធារ័ត្ន របស់​ណាហ្គាវើល ទល់​បឹងកេត ជើង​ទី២
៥) Super របស់​ណាហ្គាវើល ទល់​បឹងកេត ជើង​ទី២
៦) Cristian Roque របស់​ណាហ្គាវើល ទល់​បឹងកេត ជើង​ទី២
៧) ផាត សុខា របស់​ណាហ្គាវើល ទល់​បឹងកេត ជើង​ទី២
៨) រ៉ៃ វិកទ័រ (អ្នកចាត់ការ​ក្រុម) របស់​ណាហ្គាវើល ទល់​បឹងកេត ក្នុង​ជើង​ទី២
៩) កយ សាលីម របស់​បឹងកេត ទល់​ណាហ្គាវើល ក្នុង​ជើង​ទី២
១០) Taher របស់​បឹងកេត ទល់​ណាហ្គាវើល ក្នុង​ជើង​ទី២
១១) ហៅ សុជាតិ (គ្រូ​បង្វឹក) របស់​បឹងកេត ទល់​ណាហ្គាវើល ក្នុង​ជើង​ទី២
១២) លី រ៉ាវី (គ្រូ​ជំនួយ) របស់​បឹងកេត ទល់​ណាហ្គាវើល ក្នុង​ជើង​ទី២
១៣) ឆុំ ភីសា របស់​ភ្នំពេញក្រោន ទល់​អង្គរថាយហ្គឺរ ក្នុង​ជើង​ទី២
១៤) កែវ សារ៉ាត របស់​អង្គរថាយហ្គឺរ ទល់​គីរីវង់សុខសែនជ័យ ក្នុង​ជើង​ទី២
១៥) Anderson Zogbe របស់​ណាហ្គាវើល ទល់​ព្រះខ័នរាជស្វាយរៀង ក្នុង​ជើង​ទី២

លោក លឹម ប៊ុនធឿន

ចំណែក​លោក​អាជ្ញាកណ្ដាល​ដែល​ចាយកាត​ច្រើន​ជាង​គេ​គិត​ត្រឹម​ពេល​នេះ​គឺ​លោក លឹម​ ប៊ុនធឿន មាន​ចំនួន​៤៤កាត ក្នុង​នោះ​កាត​ក្រហម​១០​សន្លឹក​ផង​ដែរ។ ងាក​ទៅ​មើល​ក្រុម​ដែល​ត្រូវ​ពិន័យកាត​ច្រើន​ជាង​គេ​គឺ​ក្រុម​​ណាហ្គាវើល ដែល​កាត​សរុប​ចំនួន​៤០​កាត៕

រូបថត៖ណាហ្គាវើល

Share.