នៅពេលថ្មីៗនេះ ស្រាប់តែធ្លាយដំណឹងមកថា តារាចម្រៀងល្បីរបស់កូរ៉េលោក Ko Woo Rim ដែលទើបតែមានវ័យ ២៧ ឆ្នាំ បានភ្ជាប់ពាក្យជាមួយកីឡាការិនី Kim Yu-na ដែលជាម្ចាស់មេដាយមាសកីឡាស្គីទឹកកកអូឡាំពិក។

ដំណឹងនេះត្រូវបានបញ្ជាក់តាមរយៈអ្នកគ្រប់គ្រងកញ្ញា Kim Yu-na ដែលអះអាងថា នាងពិតជាបានភ្ជាប់ពាក្យតារាចម្រៀងល្បីវ័យក្មេងពិតមែន។ បើការផ្សាយចេញរបស់គេហទំព័រ All That Sports បានទម្លាយឱ្យអ្នកគាំទ្ររបស់អ្នកទាំងពីរបានដឹងទៀតថា លោក Ko Woo Rim និងកីឡាការិនី  Kim Yu-na គ្រោងរៀបមង្គលការនៅខែតុលាខាងមុខនេះ។

បច្ចុប្បន្ននេះ កីឡាការិនី  Kim Yu-na មានវ័យ ៣១ឆ្នាំហើយ អ្នកទាំងពីរបានសាងទំនាក់ទំនងសាងស្នេហ៍អស់រយៈពេល ៣ឆ្នាំមកហើយ និងបានជួបគ្នាដំបូងកាលពីពួកគេចូលរួមកម្មវិធីប្រកួតកីឡាស្គីទឹកកនាឆ្នាំ ២០១៨។ ពេលនោះ លោក Ko Woo Rim គឺសមាជិកនៃក្រុមចម្រៀងកូរ៉េ Crossover vocal Quartet Forestella ដែលបានឈ្នះការប្រកួតច្រៀង «Phantom Singer 2» មានចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ JTBC កាលពីឆ្នាំ 2017 ។

Share.