មហាជនបានស្គាល់ហើយ លោក សាយ ច​ន្ត្រា ជា​តារា​សម្តែង​វ័យក្មេង​មួយរូបដែលមានឈ្មោះបោះសំឡេង ដែលភាគច្រើនតែងតែ​បង្ហាញ​វត្តមាន​តាម​ខ្សែ​រឿង​ភាគ​ទូរទស្សន៍ និងចម្រៀង​កាយវិការ​នានា។ ថ្មីៗនេះ គេស្រាប់តែឃើញប្រភពគណនីហ្វេសប៊ុកមួយទម្លាយថា តារាសម្ដែងប្រុសរូបនេះជាបុគ្គលបោកប្រាស់លុយ ហើយរត់គេចបាត់ស្រមោល ទោះព្យាយាមទាក់ទងក៏មិនបាន។

នេះជាការបង្ហោះទាំងស្រុងនៅគណនីហ្វេសប៊ុកលោក ញ៉ែម សុវណ្ណារិទ្ធ ដែលរៀបរាប់អះអាង ៖

*សុំរំខានTagអោយបងប្អូនបន្តិចដេីម្បីកុំឱ្យឆាប់ចាញ់បោកគេ🙏_តេី​ សាយ​ ចន្ត្រា​ ជាជនបោកប្រាស់​ ឬ​មានចេតនាគេចវេសមិនសងប្រាក់ឬយ៉ាងណាយ៉ាងណា? _កាលពី​រសៀល​ថ្ងៃទី​26ខែមេសា​ ឆ្នាំ​2022​ សាយ​ ចន្ត្រា​ ដែល​មាន​គណនី​FBឈ្មោះថា​ Tra Cool (Tra Cool) និងTra Cambodia​ (Tra Cambodia​) បាន​ឆាត​មកសុំខ្ចីប្រាក់ចំនួន200$សម្រាប់ដោះភាពទាល់ដោយហេតុផលថាកំពុងខាតចម្ការ​ ដោយ​បាន​សន្យា​ថា​ខ្ចី​រយៈពេល​១ខែតែប៉ុណ្ណោះ។

ដោយ​សារជាមនុស្សធ្លាប់ស្គាល់គ្នានិង​បុគ្គល​នេះធ្លាប់​ជាអ្នក​សិល្បៈ​និងឃេីញមានសកម្មភាពចុះជួយដល់កុមារនិងជនក្រីក្រផងដែរពីមុនមក​ ទេីបខ្ញុំមានទំនុកចិត្តនិងសម្រេចចិត្តអោយខ្ចីតាមការស្នេីរសុំទាំងមិនដឹងថា វានៅទីណាអោយពិតប្រាកដ (គ្រាន់​តែ​ប្រាប់​ថា ​នៅបាត់ដំបងហេីយនិងត្រូវឡេីងមកធ្វេីការនៅភ្នំពេញនៅថ្ងៃទី27បន្ទាប់​ពី​បានលុយ)។ លុះ​ខ្ចី​បានចំនួន200$ហេីយ​ នៅយប់ថ្ងៃដដែលបុគ្គល​នេះបានខលតាមឆាតមកសុំខ្ចីបន្ថែម200$ទៀត ដោយបានប្រាប់ហេតុផលថា យកទៅជួយម្ដាយ។ ដោយចិត្ត​មិនដាច់​ផងដែរខ្ញុំក៏បានអោយខ្ចីចំនួន200$ទៀត ក៏ប៉ុន្តក្នុង​លក្ខខណ្ឌ​មួយ​ខែមិនមានសងនិងបង់ជាការប្រាក់ចំនួន40$ក្នុង​មួយខែ។ លុះបានប្រាក់ដល់ដៃហេីយស្ងាត់បាត់ដំណឹងឆាតទៅសួរនាំហេីយមិនតបជាដេីម​ ហេីយបេីតបមកម្ដងៗសម្ដីឡូយកុហកល្បិចនិងជាមនុស្សគ្មាន​ឆន្ទៈ​ក្នុង​ការ​សង​-ល-។

បន្ទាប់ពីការបង្ហោះរបស់ម្ចាស់គណនីខាងនេះហើយ គេស្រាប់តែឃើញការបញ្ជាក់មួយចេញពី Comment របស់បេក្ខជន អុិន ចាន់រតនា ដោយលោកបានអះអាងថា តារាប្រុសរូបនេះបានចាកចេញពីស្រុកកំណើតទៅធ្វើការនៅប្រទេសថៃ។ លោកបញ្ជាក់ថា ៖ «លុបទៅបងអើយមិនល្អទេ សុទ្ធតែគ្នាឯងទេបង គាត់រកអីមិនបានលូវគាត់ទៅថៃមិនដឹងថារកការងារបានរឺនៅទេបង សុំចិត្តណាបង🙏»។

យ៉ាងណាមិញ គេស្រាប់តែឃើញ គណនីហ្វេសប៊ុកឈ្មោះ Tra Cambodia ដែលអ្នកលេងបណ្ដាញសង្គមប្រាកដចិត្តថាជាគណនីរបស់តារាសម្ដែងប្រុស សាយ ច​ន្ត្រា បានឆ្លើយតបបញ្ជាក់ថា ៖ «រតនាអើយខ្ញុំខុសមែន អោយគាត់ post ចុះមិនអីទេ ចាំខ្ញុំរកបានខ្ញុំសងគាត់ទៅចប់ហើយ តែខ្ញុំពិបាកនៅស្រុកថៃគ្មានការងារមែន អត់ passport រត់ចុះរត់ឡើង ខ្ញុំនឹងតស៊ូបន្ត »។

លោក សាយ ចន្ត្រា ក៏បានបន្ថែមទៀតថា ៖ «បាទខ្ញុំបានជុំពាក់លុយ400$ពិតមែន តែគ្រាន់ពេលនេះខ្ញុំនិយាយអីមិនទាន់ចេញ ខ្ញុំសុំស្ងាត់មួយរយះទៀត ខ្ញុំអត់មានការងារទេខ្ញុំរកអីមិនបានសឹងតែដាច់បាយ 🙏🙏🙏ខ្ញុំមានតែពាក្យថាសុំទោស និងទុកពេលអោយគ្នាសិន ខ្ញុំមិនភ្លិចគុណរិទ្ធទេ🙏🙏🙏»។

ភ្លាមៗនេះ ម្ចាស់បំណុលក៏ចេញមកបញ្ជាក់សេចក្ដីឱ្យមហាជនដឹងទៀតថា៖  «នេះបេីឆ្លេីយនិងនិយាយតាមសម្រួល​នឹងល្អ​ តែបេីអត់ឆ្លេីយអត់និយាយអីទាំងអស់ខ្ញុំមិនដឹងទេថាយេីងនៅទីណា​ យេីងសងខ្ញុំឬក៍អត់»។

Share.