ចាប់ពីរដូវកាល ២០២៣ តទៅលីគកំពូល Malaysia Super League និងលីគលំដាប់ទី២ Malaysia Premier League របស់ប្រទេសម៉ាឡេស៊ី នឹងមានការផ្លាស់ប្តូរថ្មីដូចជាកូតាកីឡាករបរទេសជាដើម។

កំណែទម្រង់ថ្មី៖
– លីគកំពូលម៉ាឡេស៊ី Malaysia Super League រដូវកាល ២០២៣ នឹងមានក្លិបចូលរួមចំនួន១៨ (ពោលគឺ +៦ក្លិប បើធៀបនឹងរដូវកាល ២០២២)
– លីគលំដាប់ទី២ Malaysia Premier League នឹងត្រូវផ្អាកជាបណ្តោះអាសន្នចាប់ពីរដូវកាលក្រោយតទៅ។

កូតាកីឡាករបរទេស៖
– អនុញ្ញាតឱ្យមានកីឡាករបរទេសចំនួន៩នាក់
– កីឡាករបរទេសចំនួន៥នាក់នៅលើទីលាន និង១នាក់នៅកៅអីបម្រុង៕

Share.