ប៉ៃលិន ៖ បុរសចំណាស់ម្នាក់បានស្លាប់ក្នុងហេតុការណ៍ ក្រឡាប់ត្រាក់ទ័រសង្កត់ជាប់ពីលើ គ្រាដែលបើកចុះចំណោត កាលពីវេលាម៉ោង៩និង៤០នាទីព្រឹក ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចក្នុងផ្ទះលក់កាហ្វេ យុីហោ «ឃុន នារី» ស្ថិតក្នុងភូមិដីក្រហម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។

ជនរងគ្រោះមានឈ្មោះ លាង ណាក់ ភេទប្រុស អាយុ៦២ឆ្នាំ ជាកសិករ រស់នៅភូមិ-ឃុំខាងលើ ។

តាមសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះនេះ បានបើកបរត្រាក់ទ័រសណ្តោងរ៉ឺម៉កខ្លួនឯង ដឹកខ្សាច់ឡើងទៅលើទួលកូនភ្នំ ខណៈដែលគាត់បានធ្វើការដឹកខ្សាច់ទាំងនោះ បានចំនួន៤ជើងទៅហើយ ដើម្បីគ្រោងរៀបចំធ្វើខ្យុស និងខ្ទមនៅទីនោះ សម្រាប់អង្គុយលេង លុះដល់ជើងទី៥ បង្ហើយ ដឹកឡើងទៅចាក់រួចហើយ បើកចុះមកក្រោមវិញ ស្រាប់តែហ្វ្រាំងមិនសុី ត្រាក់ទ័របោលចុះ បណ្តាលឲ្យក្រឡាប់សង្កត់លើអ្នកបើកបរ ស្លាប់ភ្លាមៗនៅកន្លែង ៕

អត្ថបទ៖តាតុង សែនជ័យ

Share.