ភ្នំពេញ៖នារីដែលអះអាងថាជាជនរងគ្រោះបានឲ្យដឹងថា ខ្លួនបានមកជួលបន្ទប់ជួលស្នាក់នៅអស់រយៈពេលជាច្រើនខែរួចមកហើយ។ ស្រាប់តែនៅថ្ងៃកើតហេតុ សង្សារបស់ខ្លួនត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅកាន់ប៉ុស្តិ៍រដ្ឋបាលនគរបាលភ្នំពេញថ្មី ធ្វើការសាកសួរពាក់ព័ន្ធការណីឆក់ ខ្លួនក៏បានចេញពីបន្ទប់ជួលចាក់សោរ ទៅមើលសង្សារនៅឯ ប៉ុស្តិ៍ប៉ូលិស។ ស្រាប់តែត្រឡប់មកវិញឃើញម្ចាស់ផ្ទះជួល បានយកកូនសោរមួយទៀតចាក់ចូលក្នុងបន្ទប់រើឥវ៉ាន់ រាយប៉ាយពេញបន្ទប់ ។ នៅពេលដែលខ្លួនចូលទៅសួរនាំស្រាប់តែម្ចាស់ផ្ទះជួល ថាមករកវត្ថុតាងដើម្បីរាយការណ៍ជូនសមត្ថកិច្ច។ នៅពេលខ្លួនចូលទៅពិនិត្យឃើញថាបាត់លុយចំនួន 300 ដុល្លារ ក៏ស្រែកផ្អើលឆោឡោសុំម្ចាស់ផ្ទះជួលឆែកកាមេរ៉ាសុវត្ថិភាព តែម្ចាស់ផ្ទះជួលថា មិនមានអ្នកកាន់កាំមេរ៉ាសុវត្ថិភាពនៅនោះទេ។

ហេតុការណ៍នេះកើតឡើងតាមបណ្ដោយផ្លូវ 1974 នៅចំណុចផ្ទះជួលមួយកន្លែងលេខ 48 វេលាម៉ោង 12:30 នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី 26 ខែកក្កដាឆ្នាំ 2022 ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ក្រោយពីការកើតហេតុជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍រដ្ឋបាលនគរបាលសង្កាត់ភ្នំពេញថ្មី ដើម្បីឲ្យសមត្ថកិច្ចជួយអន្តរាគមន៍៕

អត្ថបទ៖លី សុភ័ស្ត

Share.