ផលិតករ ហ៊ុយ យ៉ាឡេង ទើបតែប្រកាសថ្មីៗនេះថា លោកបានបរាជ័យក្នុងការផលិតខ្សែភាពយន្ត  «គ្រោះជីវីតកូវីដ-១៩» រហូតខាតទុនរាប់ម៉ឺនដុល្លារ ដោយប្រកាសលក់ផ្ទះតម្លៃជាង ១០ម៉ឺនដុល្លារ និងរថយន្តផ្ទាល់ខ្លួនរបស់លោក ដើម្បីសងបំណុល។

ការតាំងចិត្តជ្រោងឱ្យភាពយន្តខ្មែរក្រើកឡើងតាមរយៈផលិតករ ហ៊ុយ យ៉ាឡេង ហាក់ដូចនៅទ្រឹងសិន ខណៈដែលផលិតកររូបនេះ ចេញមកប្រកាសថា លោកងាកមកលូកដៃក្នុងវ័យលក់វិស័យអចលនទ្រព្យនៅខេត្តសៀមរាបវិញម្ដង។

លោក ហ៊ុយ យ៉ាឡេង បង្ហោះជាសាធារណៈនៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់លោកថា «ជម្រាបសួបងប្អូនសៀមរាប🙏ពេលនេះខ្ញុំកំពុងឈរជើង នៅទឹកដីព្រលានយន្តហោះថ្មីលើដីអភិវឌ្ឍន៍ថ្មីសៀមរាប🙏 ខ្ញុំមានគំនុំនឹងភាពយន្ត😬ខ្ញុំរត់ចេញពីភ្នំពេញដោយការឈឺចាប់😬តែខ្ញុំនឹងសងសឹកវិញ😬ដ៏រាបណាខ្ញុំមិនបានធ្វើអោយ ភាពយន្តខ្មែរល្បីរន្ទឺលើពិភពលោកខ្ញុំស្លាប់បិទភ្នែកមិនជិតទេ មុខរបរភាពយន្តខ្ញុំនៅដ៌ដែលតែដើម្បីបានថវិការថតបន្តរទៀត ខ្ញុំសូមប្រយុទ្ធនិងរបថ្មីគឺវិស័យអចលនទ្រព្យ🎬 ជំហានដំបូងខ្ញុំសូមប្រកាសបងប្អូននៅសៀមរាបបើបងប្អូន មានអចលនទ្រព្យប្លង់រឹងអោយខ្ញុំជួយផ្សព្វផ្សាយលក់ខ្ញុំនឹង ជួយផ្សព្វផ្សាយលក់🎬 ឬក៏បងប្អូនកម្ពុជាដែលស្រលាញ់អចលនទ្រព្យសៀមរាបចង់ អោយខ្ញុំជួយរកខ្ញុំនឹងជួយរកជូនបងប្អូនក្រោមតម្លៃទីផ្សារ🙏 សូមទំនាក់ទំនងតេលេក្រាមខ្ញុំ 069239789 🎬🎥»។

នៅក្នុងនោះដែរ លោក ហ៊ុយ យ៉ាឡេង ក៏បានលើកឡើងទៀតថា លោកមិនបានឃ្លាតឆ្ងាយពីវិស័យភាពយន្តខ្មែរនោះទេ លោកគ្រាន់តែចង់ប្តូរទីតាំងផលិតកម្មលោកមកនៅសៀមរាបវិញក្រែងលអាច នឹងល្អប្រសើជាងមុន ព្រោះនៅភ្នំពេញ២៤ឆ្នាំហើយ លោកថាសល់បទពិសោធន៍ជូជត់ និងភាពបរាជ័យតែប៉ុណ្ណោះ ដូច្នោះលោកនឹងប្រើកាតតស៊ូជីវិតចុងក្រោយនៅទឹកដីខេត្ត សៀមរាប។ ផលិតកររូបនេះបន្តថា បើកិច្ចខំប្រឹងចុងក្រោយមិនបានថតរឿងព្រះអង្គជ័យវរ្ម័នទី៧ ប៉ុន្តែស៊ូស្លាប់នៅទឹកដីនេះហើយ៕

Share.