គិត​ចាប់​ពី​ឆ្នាំ​១៩៩២ ដែល​ពានរង្វាន់ Premier League និង​Champions League បាន​ប្តូរ​ឈ្មោះ​​មក​ឃើញ​ថា​​មាន​កីឡាករ ចំនួន​៦នាក់​ហើយ ដែល​មាន​​សមត្ថភាព​អាច​ឈ្នះ​ពានរង្វាន់World Cup, Premier League និង​Champions League ក្នុង​អាជីព​របស់​ខ្លួន។ កីឡាករ​ទាំង​៦នាក់​នោះ​មាន៖

១) Fabien Barthez

Fabien Barthez ធ្លាប់​ជា​សមាជិក​ក្រុម​ជម្រើស​ជាតិ​បារាំង។ អ្នកចាំទី​រូប​នេះ​ធ្លាប់​ឈ្នះ​ពាន FIFA World Cup ជាមួយ​ជម្រើស​ជាតិ​ខ្លួន​នៅ​ឆ្នាំ​១៩៩៨ ហើយ​ឈ្នះ​ពាន Premier League ជាមួយ​ក្លិប Manchester United ឆ្នាំ​២០០០-០១ និង​២០០២-០៣ និង​ឈ្នះ​ពាន UEFA Champion League ឆ្នាំ​១៩៩២-៩៣ ជាមួយ​ក្លិប Marseille។

២) Theirry Henry
Theirry Henry ធ្លាប់​ជា​សមាជិក​ក្រុម​ជម្រើស​ជាតិ​បារាំង។ ខ្សែ​ប្រយុទ្ធ​រូប​នេះ​​ធ្លាប់​ឈ្នះ​ពាន FIFA World Cup ជាមួយ​ជម្រើស​ជាតិ​ខ្លួន​នៅ​ឆ្នាំ​១៩៩៨ ហើយ​ឈ្នះ​ពាន Premier League ជាមួយ​ក្លិប Arsenal ឆ្នាំ​២០០១-០២ និង​២០០៣-០៤ និង​ឈ្នះ​ពាន UEFA Champion League ឆ្នាំ​១០០៨-០៩ ជាមួយ​ក្លិប FC Barcelona។

៣) Juliano Belletti
Juliano Belletti ជា​អតីត​សមាជិក​ក្រុម​ជម្រើស​ជាតិប្រេស៊ីល។ ខ្សែការពារ​ស្ដាំ​រូប​នេះ​ធ្លាប់​ឈ្នះ​ពាន FIFA World Cup ជាមួយ​ជម្រើស​ជាតិ​ខ្លួន​នៅ​ឆ្នាំ​២០០២ ហើយ​ឈ្នះ​ពាន Premier League ជាមួយ​ក្លិប Chelsea ឆ្នាំ​២០០៩-១០ និង​ឈ្នះ​ពាន UEFA Champion League ឆ្នាំ២០០៥-០៦ ជាមួយ​ក្លិប FC Barcelona។


៤) Gerard Pique
Gerard Pique ជា​អតីត​​សមាជិក​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ។ ខ្សែការពារ​​រូប​នេះ​ធ្លាប់​ឈ្នះ​ពាន FIFA World Cup ជាមួយ​ជម្រើស​ជាតិ​ខ្លួន​នៅ​ឆ្នាំ​២០១០ ហើយ​ឈ្នះ​ពាន Premier League ជាមួយ​ក្លិប Manchester United ឆ្នាំ​២០០៧-០៨ និង​ឈ្នះ​ពាន UEFA Champion League ឆ្នាំ២០០៧-០៨ និង​ឈ្នះ​ជាមួយ​​ក្លិប FC Barcelona ក្នុង​ឆ្នាំ​២០០៨-០៩,២០១០-១១ និង​២០១៤-១៥។


៥) Pedro
Pedro ជា​អតីត​សមាជិក​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ។ ខ្សែ​​បម្រើ​-ប្រយុទ្ធ​រូប​នេះ​ធ្លាប់​ឈ្នះ​ពានFIFA World Cup ជាមួយ​ជម្រើស​ជាតិ​ខ្លួន​នៅ​ឆ្នាំ​២០១០ ហើយ​ឈ្នះ​ពាន Premier League ជាមួយ​ក្លិប Chelsea ឆ្នាំ​២០១៦-១៧ និង​ឈ្នះ​ពាន UEFA Champion League ឆ្នាំ២០០៨-០៩,២០១០-១១,២០១៤-១៥ ជាមួយ​ក្លិប FC Barcelona។

៦) N’Golo Kante
N’Golo Kante ជា​សមាជិក​ក្នុង​ក្រុម​ជម្រើស​ជាតិ​បារាំង។ ខ្សែ​បម្រើ​កណ្ដាល​រូប​នេះ​ធ្លាប់​ឈ្នះ​ពាន FIFA World Cup ជាមួយ​ជម្រើស​ជាតិ​ខ្លួន​នៅ​ឆ្នាំ​២០១៨ ហើយ​ឈ្នះ​ពាន Premier League ជាមួយ​ក្លិប Leicester City នៅ​ឆ្នាំ​២០១៥-១៦ និង​បន្ត​ឈ្នះ​ជាមួយ​ក្លិប Chelsea ឆ្នាំ​២០១៦-១៧ និង​ឈ្នះ​ពាន UEFA Champion League ឆ្នាំ ២០២០-២១ ជាមួយ​ក្លិប Chelsea៕

Share.