បន្ទាប់ពីក្រុមសម្តែងដែលមានឈ្មោះថា ក្រុមប៉ាវិត បានចេញវិដេអូកិច្ចសម្ភាសន៍និយាយពីការរួមភេទជាមួយក្មេងប្រុស ហើយត្រូវបានផ្ទុះពេញបណ្តាញសង្គម និងរងការរិះគន់យ៉ាងចាស់ដៃថាប៉ះពាល់សិលធម៌សង្គមយ៉ាងខ្លាំងនោះ ថ្មីៗនេះ សមត្ថកិច្ចបានហៅបុគ្គលទាំង ៣ រួមមានតារាចម្រៀង សុគន្ធ​ ដេវីត តារាសម្ដែង វណ្ណា ឌី និង ពៅ ដេវីដ មកដុសក្អែលហើយ។

យោងតាមការបង្ហោះរបស់ស្នងការនគរបាលរាជធានីភ្នំពេញ បានបង្ហោះនៅថ្ងៃទី ២៦ កក្កដា នេះថា ក្រុមការងារព័ត៌មាន និងប្រតិកម្មហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយអនុវត្តបទបញ្ជារបស់ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ស​ ថេត​ អគ្គស្នងការរង​ និងជាស្នងការនគរបាលរជធានីភ្នំពេញ​ បន្ទាប់ពីបានឃើញគណនីផេកហ្វេសបុកមួយដែលមាន Kaa Offical​ បានផុសឃ្លីបវីដេអូចំណងជើងថា “វិប្បដិសារី” នៅលើសណ្តាញសង្គមហ្វេសបុក ទាក់ទងទៅនឹងសកម្មភាពបុរស០២នាក់ សម្តែងសកម្មភាព​ ដោយនិយាយពាក្យពេជន៍ អសីលធម៌ អាសអាភាស កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២ ដែលធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សីលធម៌សង្គម ហើយក៏មានការផ្ទះប្រតិកម្មពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គមជាផងដែរ​ ។

នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃផែនការងារសន្តិសុខ សហការជាមួយផែនការងារប្រឆាំងការជួញដូរមនុស្ស និងយេនឌ័រ បានធ្វើការកោះហៅបុគ្គលទាំង០៣នាក់ ឲ្យចូលខ្លួនមកធ្វើកិច្ចសន្យា និងសុំទោសជាសាធារណ:នូវកំហុសរបស់ខ្លួនបុគ្កលទាំង ៣នាក់រួមមាន៖១- ឈ្មោះ វណ្ណា ឌី ភេទប្រុស អាយុ៦០ឆ្នាំ មុខរបរសិល្បៈករ (តួសម្តែង) ២- ឈ្មោះ ងួន ពិសី ភេទប្រុស អាយុ១៨ មុខរបរ សិល្បៈករ ៣- ឈ្មោះ ពៅ ដេវីដ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ អ្នកគ្រប់គ្រងផេក។

Share.