ពិតជាភ្ញាក់ផ្អើលពេញបណ្ដាញសង្គមទៀតហើយ នៅពេលដែលហ្វេសប៊ុកមួយបានបង្ហោះជាសាធារណៈ រួចស្នើឱ្យអ្នកនាង ព្រំ រដ្ឋា ដែលជាតារាសម្ដែងជើងចាស់មួយរូប ចូលខ្លួនមកដោះស្រាយរឿងលុយជាបន្ទាន់។ តើជាទាក់ទងរឿងបំណុកមែនទេ ឬយ៉ាងណា?

តាមការបង្ហោះនៅលើប្រភពហ្វេសប៊ុកមួយដែលមានឈ្មោះថា Jessica Ka បានរៀបរាប់ថា ៖ « សុំបង Ratha Prom ចេញខ្លួនមកដោះស្រាយរឿងលុយដែលបានអោយខ្ញុំទៅខ្ចីពីគេចំនួន $$$$ សុំបងចូលខ្លួនមកដោះស្រាយលុយនេះជាមួយនឹងខ្ញុំផង ពេលបងមកខ្ចីខ្ញុំថាតែ2អាទិត្យទេ តែមកដល់លូវ5ខែហើយ សូមបងកុំធ្វើបាកខ្ញុំអី ខ្ញុំគ្មានលុយចេញសងជំនួសបងទេ»។

បន្តពីការបង្ហោះនេះ គេក៏បានឃើញអ្នកនាង នៅ សូនីតា បន្តចែករំលែកនៅហ្វេសប៊ុកខ្លួនដោយរៀបរាប់បន្ថែមទៀតថា ៖ «អ្នកណាពូកែជំពាក់គេមិនសងស៊ែរទាំងអស់. បន្ទាប់នៅម្នាក់ទៀតជិតឃើញហើយចាំជួយស៊ែរផង»។

តើការលើកបង្ហោះឡើងខាងលើនេះ ជាការពិតឬយ៉ាងណា គេនៅរងចាំការបំភ្លឺពីអ្នកនាង ព្រំ រដ្ឋា ដែលចាងហ្វាងផលិតភាពយន្តចេញមុខបកស្រាយ។ សារព័ត៌មានត្រយងនឹងបន្តផ្សាយជូនឱ្យមហាជនបានដឹងបន្ថែមទៀត៕

Share.