កាលពីឆ្នាំ១៩២៥ ថ្នាក់ដឹកនាំប្រទេសនានាបានជួបប្រជុំគ្នានៅទីក្រុង Geneva ប្រទេសស្វីសដើម្បីចូលរួមសិក្ខាសាលាពិភពលោកស្ដីពីការរស់នៅប្រកបដោយសុខុមាលភាពរបស់កុមារ។ ក្រោយកិច្ចប្រជុំថ្នាក់ដឹកនាំប្រទេសមួយចំនួនជុំវិញពិភពលោកបានជ្រើសយកថ្ងៃមួយដើម្បីធ្វើជាថ្ងៃកំណត់សម្គាល់ពីបញ្ហាដែលកុមារជួបប្រទះ។ កាលបរិច្ឆេទមិនត្រូវបាន
លើកឡើងយកមកកំណត់ឡើយដូច្នេះប្រទេសនីមួយៗមានសិទ្ធិជ្រើសរើសកាលបរិច្ឆេទតាមទំនៀមទំលាប់រៀងៗខ្លួន។
ថ្ងៃទី១ មិថុនា គឺប្រើប្រាស់ជារួមដោយប្រទេសដែលធ្លាប់ស្ថិតក្រោមឥទ្ធិពលសូវៀតជាថ្ងៃ ៖ «ទិវាអន្តរជាតិនៃការការពារកុមារ ដោយបានចាប់ផ្ដើមបង្កើតពី ថ្ងៃទី១ មិថុនា ១៩៥០»។
ក្រោយពីបានដឹងប្រវត្តិខ្លះៗនៃទិវាកុមារអន្តរជាតិរួចហើយ ថ្ងៃនេះសារព័ត៌មានត្រយងញូវស៍សូមបង្ហាញជូនកូនប្រុស-ស្រីតារាស្អាតៗនិង Cute ទាំង១០រូបដូចខាងក្រោមនេះ៖
១./ (កូនប្រុសតារាចម្រៀង ឱក សុគន្ធកញ្ញា)

២./ (កូនប្រុសតារាសម្ដែង ម៉ាក់ សែនសូនីតា)

៣./ (កូនប្រុសតារាចម្រៀង ពេជ្រ សូលីកា)

៤./ (កូនប្រុសតារាសម្ដែង-តារាចម្រៀង សូ ដានីតា)

៥./ (កូនប្រុសតារាសម្ដែង ឌុច លីដា)

៦./ (កូនស្រីតារាសម្ដែង ប្រាសាទ ដាវីន)

៧./ (កូនស្រីតារាសម្ដែង Tommy-Visa)

៨./ (កូនស្រីពិធីការិនី យ៉ាន ស្រីពេជ្រ)

៩./ (កូនស្រីតារាសម្ដែង ឌី សូនីត្តា)

១០./ (កូនប្រុស-ស្រីតារាចម្រៀង កែវ វាសនា)

ត្រលប់មកវិញប្រទេសជាច្រើនបានបង្កើតទិវាកុមារប៉ុន្តែជាធម្មតាមិនបានកំណត់ជាថ្ងៃសំរាកសាធារណៈនោះទេ ឧទាហរណ៍ដូចជាប្រទេសមួយចំនួនបានយកថ្ងៃទី២០ ខែវិច្ឆិកាជាថ្ងៃកុមារសកលលោក។ ថ្ងៃកុមារសកលលោក ២០ វិច្ឆិកា បង្កើតឡើងដោយ UN ក្នុងឆ្នាំ ១៩៥៤ ក្នុងគោលបំណងឃោសនាផ្សព្វផ្សាយពីសុខុមាលភាពកុមារនៅជុំវិញពិភពលោក៕
