ព្រះសីហនុ៖ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២ មានជនជាតិចិនម្នាក់ មានឈ្មោះ wang shao Meng   ភេទប្រុស អាយុ ៣៣ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិ ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ  ខេត្តព្រះសីហនុ  បានស្នើរសុំអត្តរាគមន៍ ពាក់ព័ន្ធករណីចាប់ឃុំឃាំង​និងបង្ខាំងមុនុស្សដោយខុសច្បាប់ ​ ដែលប្រព្រឹត្តនៅចំណុច កាស៊ីណូ យីយោ អ៊ូវ ហ្សី ខា អ៊ុយៀក ស្តិតនីភូមិ ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។

បើតាមពាក្យបណ្តឹងរបស់ជនជាតិចិន ឈ្មោះ wang shao Meng   បានរៀបរាបថា មិត្តខ្លួនបានទាក់ទងមកប្រាប់ថាពួកគេចំនួន ១៣នាក់ ត្រូវបានគេចាប់បង្ខាំង នៅក្នុងកាស៊ីណូ យីយោ អ៊ូវ ហ្សី ខា អ៊ុយៀក ស្តិតនៅភូមិ ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។ ដោយមុនពេលដែលសមត្ថកិច្ចចុះទីដល់កន្លែងកើតហេតុ  ក្រុមចាប់បង្ខាំងបាន គម្រាមគំហែងមិត្តខ្លួនថា  មិនឲ្យឆ្លើយកាពិតឡើយ ​ដោយខ្លាចការគម្រាម ពួកគេក៏ព្រមធ្វើតាម ដោយឆ្លើយប្រាប់សមត្ថកិច្ចថា មិនមានការបង្ខាំងមនុស្សនេះទេ។

ហើយនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ នៅវេលាប្រហែលជា ម៉ោង៣រសៀល មិត្តរបស់ខ្លួនបានទាក់ទងមកខ្លួនម្តងទៀត ដើម្បីឲ្យស្វែងរកការអន្តរាកមន៍ជួយរំដោះពួកគេចេញពីការចាប់បង្ខាំងនេះ ។ ទើបខ្លួនសម្រេចចិត្តមកដាក់ពាក្យបណ្តឹងនៅឯកឧត្តមអភិបាលខេត្តឲ្យជួយអន្តរាគមន៍តែម្តង។

ក្រោយទទួលពាក្យបណ្តឹងហើយ កម្លាំងសត្ថកិច្ចបានបើកការស្រាវជ្រាវនៅទីតាំងខាងលើ  រហូតដល់ល្ងាចថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២នេះ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ លោក ឃាង ភារម្យ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ និងលោកឧត្តមសេនីយ៌ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត បានបំភ្លឺជូនសាធារណជន លើករណីបណ្តឹងសំណើសុំអន្តរាគមន៍ពាក់ព័ន្ធ នឹងករណីថា មានការចាប់ឃុំឃាំងនិងបង្ខាំងដោយខុសច្បាប់លើជនជាតិចិនចំនួន១៣នាក់ នៅក្រុងព្រះសីហនុនោះ គឺមិនមែនជាកាពិតនោះទេ​ សូមបងប្អូនប្រជាពលរដ្ឋជ្រាមកុំឲ្យមានការយល់ច្រឡុំទៀត។ ហើយសមត្ថកិច្ចក៏កំពុងរងចាំភាគីដើមបណ្តឹង ដើម្បីសួរនាំព័ត៌មានផងដែរ៕ 

អត្ថបទ៖ ក្រុងព្រះសីហនុ

Share.