យុវតីម្នាក់បានចាក់ខាងប្រុសស្ទើរដាច់.ក បន្ទាប់ពីរួមភេទរួច នៅក្នុងខ្ទមចាំចម្ការមួយកន្លែង ក៏ប្រទុះសារ៉ាយដណ្ដើមទូរសព្ទពីខាងប្រុសឲ្យលប់វីដេអូ អាសអាភាសចាស់ៗកន្លងមក។ ហេតុការណ៍នេះកើតឡើងនៅចំណុចខ្ទមចាំចម្ការស្វាយ ភូមិក្ដីកណ្ដាល ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្ដាល នាថ្ងៃទី ២៦ ខែកក្កដា ២០២២ វេលាម៉ោង ១២:២០នាទី រសៀល។

ជនរងគ្រោះជាបុរសមានឈ្មោះថា រ៉ី រិទ្ធី អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ មានទីលំនៅ ភូមិព្រែកតាអុងទី៣ ឃុំពាមឧកញ៉ាអុង ស្រុកល្វាឯម ខេត្តកណ្តាល។ ឯជនសង្ស័យ មានឈ្មោះថា ស្រួន ស្រីពេជ ភេទស្រី អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ ធ្វើការក្រុមហ៊ុនឆ្នោតឡូតូ មានទីលំនៅ ភូមិពាមតាឯក ឃុំពាមឧកញ៉ាអុង ស្រុកល្វាឯម ខេត្តកណ្តាល ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន។

សមត្ថកិច្ចពីនិត្យទីតាំងកន្លែងកើតហេតុ ជាទីកន្លែងរួមភេទ

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា​ កន្លងមក ឈ្មោះ ស្រួន ស្រីពេជ (ជនសង្ស័យ) និងឈ្មោះ រ៉ី រិទ្ធី (ជនរងគ្រោះ) ធ្លាប់ទំនាក់ទំនងស្រឡាញ់គ្នាចាប់ពីឆ្នាំ២០១៥ មកម្លេះ ទើបតែនៅក្នុងឆ្នាំ២០២២ ឈ្មោះ ស្រួន ស្រីពេជ និងឈ្មោះ រ៉ី រិទ្ធី អ្នកទាំងពីរមានភាពរកាំរកូសនឹងគ្នាតែនៅមានការ Chat ទំនាក់ទំនងគ្នាតាម Telegram ទៅវិញទៅមកធម្មតា។ លុះនៅថ្ងៃទី២៦.៧.២០២២ វេលាម៉ោង ៧:៣០នាទីឈ្មោះស្រួន ស្រីពេជ និង ឈ្មោះ រ៉ី រិទ្ធីបាន Chat តាម Telegram ណាត់ជួបគ្នានៅចំណុចខ្ទមចាំ ចំការស្វាយស្ថិតក្នុងភូមិក្តីកណ្ដាល ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្ដាល នៅវេលាម៉ោង ៩:៣០នាទី ឈ្មោះ ស្រួន ស្រីពេជ ទៅដល់កន្លែងណាត់ជួបបានឃើញ ឈ្មោះ រ៉ី រិទ្ធី នៅអង្គុយចាំមុន ហើយអ្នកទាំងពីរ ក៏បានអង្គុយជជែកគ្នាលេងនឹងបានហូបបាយកញ្ចប់ជាមួយគ្នា ដែលជាបាយរបស់ឈ្មោះ ស្រួន ស្រីពេជ យកទៅធ្វើការ ក្រោយហូបបាយរួចអ្នកទាំងពីរក៏បានរួមភេទជាមួយគ្នា។

ប្រភពដដែលបានឲ្យដឹងទៀតថា ក្រោយរួមភេទរួច ឈ្មោះ ស្រួន ស្រីពេជ និងឈ្មោះ រ៉ី រិទ្ធី មានការឈ្លោះដណ្ដើមទូរសព្ទពីគ្នាដោយសាឈ្មោះ រ៉ី រិទ្ធី ធ្លាប់បាន Chat រូបភាពអាក្រាតរបស់ឈ្មោះ ស្រួន ស្រីពេជ នៅជាមួយខ្លួនគេកន្លងមក ទើបឈ្មោះ ស្រួន ស្រីពេជ ប្រតាយប្រតប់ដណ្ដើមទូរសព្ទពីឈ្មោះ រ៉ី រិទ្ធី យកមកមើល ពេលកំពុងប្រតាយប្រតប់គ្នាឈ្មោះ ស្រួន ស្រីពេជ ឃើញកូនកាំបិតចិតបន្លែសៀតនៅជញ្ជាំងខ្ទម ក៏យកមកចាក់ទៅលើ ឈ្មោះ រ៉ី រិទ្ធី បណ្ដាលឲ្យរងរបួស.ក ពេលនោះឈ្មោះ រ៉ី រិទ្ធី ក៏បានរត់ចេញពីខ្ទមសំដៅទៅផ្ទះឈ្មោះ នួន ណែត ដោយ ឈ្មោះ ស្រួន ស្រីពេជ រត់តាមពីក្រោយកាន់កូនកាំបិតបានចម្ងាយប្រហែលជា ២០ ម៉ែត្រ ក៏គប់កំាបិតចោល រត់តាមឈ្មោះ រ៉ី រិទ្ធី ក្នុងបំណងតាមហៅ ឈ្មោះ រ៉ី រិទ្ធី ដើម្បីជូនទៅពេទ្យ។ ពេលនោះឈ្មោះ នួន  ណែត បានឌុបម៉ូតូជូនឈ្មោះរ៉ី រិទ្ធី ទៅកាន់មន្ទីរពេទ្យបង្អែកស្រុកល្វាឯម ហើយត្រូវបានមន្ទីរពេទ្យបង្អែក ស្រុកល្វាឯម បញ្ជូនបន្តទៅកាន់មន្ទីរពេទ្យកាលម៉ែត រាជធានីភ្នំពេញ ។

បច្ចុប្បន្នជនសង្ស័យបាននាំមកកាន់អធិការដ្ឋាននគរបាលស្រុកល្វាឯមដើម្បីបន្តចាត់ការតាមនីតិវិធី៕

Share.