ការប្រកួតជម្រើសជើងឯកខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២២ បានបញ្ចប់សប្តាហទី១២
ហើយក៏បានបញ្ចេញបញ្ជីឈ្មោះបេក្ខភាពកីឡាករឆ្នើមប្រចាំខែកក្កដា (Player of the Month) ទាំង៧រូបដូចជា៖
– កីឡាករ Gabriel Silva​ សញ្ជាតិប្រេស៊ីល របស់ក្លិបអង្គរថាយហ្គឺរ
– កីឡាករ ម៉ាត់ នូរុណ របស់ក្លិបបឹងកេត
– កីឡាករ Takumu Nishihara សញ្ជាតិជប៉ុប របស់ក្លិប Tiffy Army
– កីឡាករ សុះ ស៊ូហាណា របស់ណាហ្គាវើលដ៍
– កីឡាករ Marcus Haber សញ្ជាតិកាមេរូន របស់ក្លិបព្រះខ័នរាជស្វាយរៀង
– កីឡាករ Andres Nieto សញ្ជាតិកូឡុំប៊ី របស់ក្លិបភ្នំពេញក្រោន
– កីឡាករ Lee Jeagun សញ្ជាតិកូរ៉េខាងត្បូង របស់ក្លិបវិសាខា។

បច្ចុប្បន្នខ្សែប្រយុទ្ធសញ្ជាតិជប៉ុន Takumu Nishihara គឺជាកីឡាករដែលរកគ្រាប់បាល់បានច្រើនជាងគេ នៅលីគកំពូលកម្ពុជាគិតត្រឹមសប្តាហ៍ទី១២ សរុប១៥គ្រាប់ វ៉ាផុតកីឡាករ Marcus Haber របស់ក្រុមព្រះខ័នរាជស្វាយរៀង ដែលមាន១៤គ្រាប់។

ខណ:កីឡាករ Iago Bento ជនជាតិប្រេស៊ីល របស់ក្លិបអង្គរថាយហ្គឺរ ជាំកីឡាករដែលជួយអោយមិត្តរួមក្រុមរកគ្រាប់បាល់ (Assists) បានច្រើនជាងគេសរុប៨ដង គិតត្រឹមសប្តាហ៍ទី១២ លើសកីឡាករ Emmanuel Mbarga និង Lee Jae-gun ដែលមាន ៧ដង៕

Share.