ភ្នំពេញ៖បុរសម្នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីមពណ៌ខ្មៅ មួយគ្រឿងស៊េរីឆ្នាំ 2015 ពាក់ស្លាកលេខភ្នំពេញ 1CZ-1320 ធ្វើដំណើរតាមបណ្ដោយផ្លូវវិថីចោមចៅ ក្នុងទិសដៅពីកើតទៅលិច។លុះមកដល់ចំណុចកើតហេតុក៏រេចង្កូតទៅ កៀរខឿនសួនច្បារពុះចែកទ្រូងផ្លូវបណ្ដាលឲ្យម៉ូតូដួលបោកក្បាលនឹងថ្នល់រងរបួសធ្ងន់ ត្រូវបានរថយន្ដសង្គ្រោះដឹក យកទៅសង្គ្រោះភ្លាមៗនៅមន្ទីរពេទ្យតែជាអកុសលដោយសារតែស្ថានភាពរបួសមានលក្ខណៈធ្ងន់ធ្ងរគ្រូពេទ្យមិនអាចជួយសង្គ្រោះបានក៏បាត់បង់អាយុជីវិតភ្លាមៗ។ ចំណែកឯម៉ូតូរង រកការខូចខាតបន្តិចបន្តួចតែប៉ុណ្ណោះ។

ភ្លាមៗ សពជនរងគ្រោះមិនត្រូវបានសមត្ថកិច្ចស្គាល់អត្តសញ្ញាណនោះទេគ្រាន់តែដឹងថាជាបុរសម្នាក់វ័យខ្ទង់ 20 ឆ្នាំជាង។

ប្រភពីសតម្ថកិច្ចបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅវេលាម៉ោង 12:30 យប់រំលងអធ្រាត្ រឈានចូលថ្ងៃទី 27 ខែកក្កដាឆ្នាំ 2022 តាមបណ្ដោយវិថីចុងចៅក្នុងសង្កាត់ចោមចៅ 2 ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញនគរបាលចរាចរណ៍ផ្លូវគោកខណ្ឌពោធិ៍សែនជ័យបានចុះដល់ទីតាំងកន្លែងកើតហេតុធ្វើការត្រួតពិនិត្យ រួចបានដឹកសពជនរងគ្រោះយកទៅតម្កល់ទុកនៅក្នុងវត្តទឹកថ្លារង់ចាំសាច់ញាតិមកទទួល យកទៅធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទ៖ លី សុភ័ស្ត

Share.