រដ្ឋបាលខេត្តព្រៃវែងបានប្រកាសនៅយប់ថ្ងៃទី៣១ខែឧសភាថា តាមការធ្វើតេស្តរហ័ស អាជ្ញាធរបានរកឃើញមនុស្សចំនួន ៦៥នាក់បន្ថែមទៀតបានឆ្លងជំងឺកូវីដ១៩នៅក្នុងភូមិសាស្ត្រខេត្តព្រៃវែង។

ក្នុងចំណោមអ្នកឆ្លងកូវីដ១៩ថ្មីទាំងនោះរួមមាន៖

១- ក្រុងព្រៃវែង ចំនួន១៣នាក់

២- ស្រុកព្រះស្ដេច ចំនួន២៦នាក់

៣-ស្រុកបាភ្នំ ចំនួន១៤នាក់

៤- ស្រុកពាមជរ ចំនួន៤នាក់

៥- ស្រុកមេសាង ចំនួន៧នាក់

៦- ស្រុកកំពង់ត្របែក ចំនួន១នាក់

រដ្ឋបាលខេត្តព្រៃវែងបានបន្តអំពាវនាវចំពោះអ្នកដែលបានប្រាស្រ័យទាក់ទងប៉ះពាល់ ដោយផ្ទាល់ ឬប្រយោលជាមួយបុគ្គលវិជ្ជមានកូវីដ១៩ទាំងអស់សូមដាក់ខ្លួនដាច់ដោយឡែក តាមដានសុខភាពរយៈពេល១៤ថ្ងៃ និងរាយការណ៍មកអាជ្ញាធរ ដើម្បីយកសំណាក និងធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវ៕

Share.