ខេត្តព្រះសីហនុ÷ទីតាំងក្លឹបកម្សាន្តមួយកន្លែងក្បែរមើលរង្វង់មូលតោពីរស្ថិតក្នុងក្រុមទី 15 ភូមិ 4 សង្កាត់លេខ 4 ក្រុងនិងខេត្តព្រះសីហនុដែលបានទុកចោលនាវេលាទាបភ្លឺថ្ងៃទី 27 ខែកក្កដាឆ្នាំ 2022 នេះបានឆាប់ឆេះដោយពុំទាន់ដឹងមូលហេតុបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដ
ល់សមត្ថកិច្ចនិងប្រជាពលរដ្ឋ។


យោងតាមប្រភពបឋមពីសមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថានៅវេលាម៉ោងប្រមាណ 4 និង 50 នាទីយប់ឈានចូលថ្ងៃទី 27 ខែកក្កដា ឆ្នាំ 2022 ទីតាំងក្លឹបកម្សាន្តមួយកន្លែងតែជនជាតិចិនបានទុកចោល ត្រូវបានអគ្គីភ័យឆាប់ឆេះនៅជាន់ខាងលើយ៉ាងសន្ធោសន្ធៅដោយពុំទាន់ដឹងមូលហេតុ។

ប្រភពដដែលបានបញ្ជាក់ទៀតថា ក្រោយទទួលបានព័ត៌មាននេះភ្លាមសមត្ថកិច្ចនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ រួមជាមួយកងរាជអាវុទហត្ថខេត្តព្រះសីហនុនិងកំពង់ផែស្វយ័តក្រុងព្រះសីហនុបានបញ្ជូនរថយន្តពន្លត់អគ្គីភ័យសរុបចំនួន 5 គ្រឿងមកអន្តរាគមន៍ជួយពន្លត់បានយ៉ាងទាន់ពេលវេលា។

ដោយប៉ុន្មានឆេះរាលដាលដល់អគារផ្សេងៗដែលនៅជាប់នោះទៀតទេ ហើយត្រូវបានគ្រប់គ្រងទាំងស្រុងក្នុងរយៈពេលប្រមាណជាងមួយម៉ោងប៉ុណ្ណោះអគ្គីភ័យត្រូវបានរលត់ទាំងស្រុង។ចំពោះមូលហេតុនិងផលប៉ះពាល់នៃការខូចខាតនៃទីតាំងអាគារដែលបានឆាប់ៗនេះគេនៅពុំទាន់អាចវាយតម្លៃនិងសន្និដ្ឋានបាននៅឡើយទេរង់ចាំជំនាញពិនិត្យនិងវាយតម្លៃតាមក្រោយ។ក្នុងយុទ្ធនាការអន្តរាគមន៍នេះផងដែរក្រុមពន្លត់អគ្គីភ័យចម្រុះបានប្រើរថយន្តពន្លត់អគ្គីភ័យចំនួន 5 គ្រឿងក្នុងនោះរថយន្តពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុចំនួនពីរគ្រឿងប្រើប្រាស់ទឹកអស់៤រថយន្ត ។

រថយន្តពន្លត់អគ្គីភ័យរបស់ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុចំនួនពីរគ្រឿងប្រើទឹកអស់ចំនួន 4 រថយន្តនិងរថយន្តពន្លត់អគ្គីភ័យរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុចំនួនមួយគ្រឿងប្រើប្រាស់ទឹកអស់ចំនួនពីរថយន្ត៕

អត្ថបទ÷ព្រះសីហនុ

Share.