ភ្នំពេញ៖យុវជនម្នាក់បានបេីករថយន្តមួយគ្រឿង ម៉ាក LEUXS បានបេីកក្នុងល្បឿន វ៉ាជែងរថយន្ត មួយគ្រឿងទៀតរួចបានរេចង្កូត បុកខឿន រង្វង់មូលផ្សារដេីមថ្កូវ។

ហេតុការណ៍នេះដែរកេីតឡេីង នៅវេលាម៉ោង ០១:០០នាទីយប់ រំលងអាធ្រាត ឈានចូលថ្ងៃ២៧ ខែកក្កដា ឆ្នាំ២០២២ ស្ថិតនៅបណ្តោយផ្លូវ ៤៣០ កែង ១៨៨ សង្កាត់ផ្សារដេីមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានពីកន្លែងកេីតហេតុបានអោយថា មុនពេលកេីតហេតុគេបានឃើញ រថយន្តមួយគ្រឿង ម៉ាក LEUXS ពណ៌ខ្មៅ មិនចាំស្លាកលេខ( ដោយសារម្ចាស់បានដកចេញ )ធ្វេីដំណេីរទិសពីជេីងទៅត្បូង។ ស្រាប់មកដល់ចំណុច កេីតហេតុ បាន បេីកវ៉ាជែងនឹងរថយន្តមួយគ្រឿងទៀត (មិនចាំម៉ាក) រួចរថយន្ត LEUXS បានរេចង្កូតទៅបុក នឹង ខឿនថ្ម រង្វង់មូលផ្សារដេីមថ្កូវបណ្តាលអោយរថយន្តដាច់កង់ខាងឆ្វេងទៅមុនលែងរួច។ ហេតុការណ៍ខាងលេីនេះមិនបណ្តាលអោយនរណាម្នាក់បាត់បង់ជីវិតឬរងរបួសនោះទេ។

ក្រោយពេលកេីតហេតុ សមត្ថកិច្ច មូលដ្ថានចុះមកដល់កន្លែងកេីតហេតុ និងបានរាយការណ៍ទៅ ខាងជំនាញ ចរាចរណ៍ ផ្លូវគោក នៃ ស្នងការនគរបាលរាជធានីភ្នំពេញ ធ្វេីការវាស់វែង រួចយករថយន្តទៅរក្សាទុក រង់ចាំការដោះស្រាយនៅពេលក្រោយទៀត៕

អត្ថបទ និង រូបភាព៖ ទូច វិច្ចិកា

Share.