ក្រុងព្រះសីហនុ÷ បុរសម្នាក់ស្លា.ប់ក្នុងថ្លុ.កឈាម នៅក្រោមរថយន្​បន្ទាប់ពីជិះម៉ូតូបុករថយន្តគូធរថយន្តខាងមុខដួល ហើយត្រូវរថយន្ត១គ្រឿងទៀតបុកកិនក្រោមរថយន្ត នៅវេលាម៉ោង០៨យប់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ នៅលើវិថីឯករាជ្យ ក្បែរស្ពានអូរសំអាត ស្ថិតក្នុងភូមិ១ សង្កាត់៣ ក្រុង/ខេត្តព្រះសីហនុ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេប្រទះឃើញបុរសម្នាក់បើកបរម៉ូតូមួយគ្រឿងម៉ាក Honda Dream សេរីឆ្នាំ២០២០ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពត 1Q-4199 បើកបរក្នុងល្បឿនលឿនវ៉ាជែង ទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុបានបុកពីក្រោយរថយន្តមួយគ្រឿងម៉ាកFord ពណ៌ស បើកបរដោយយុវជនម្នាក់ ពាក់ស្លាកលេខ 2BD-3625 បណ្តាលឲ្យម៉ូតូបានដួល គាប់ជួន មានរថយន្តមួយគ្រឿងទៀតម៉ាក PORSCHE ពណ៌ខ្មៅ ពាក់ស្លាកលេខ កម្ពុជា-KLUCKYYE បើកបរដោយបុរសម្នាក់ ក្នុងទិសដៅស្របគ្នា បានបុកកិនពីលើម៉ូតូ និងកិនលើបុរសខាងលើ បណ្តាលឲ្យស្លាប់ក្នុងថ្លុ.កឈាមគួរឲ្យសង្វេក។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបាននាំខ្លួនតៃកុងរថយន្តទាំង២នាក់ រួមទាំងវត្ថុតាងម៉ូតូ និងរថយន្ត យកទៅរក្សាទុក នៅការិយាល័យនគរបាលចរាចរណ៍ផ្លូវ ដើម្បីសួរនាំ និងដោះស្រាយតាមនីតិវិធីច្បាប់។ ចំណែកសាកសពបរុសខាងលើនូវពុំទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ដោយសត្ថកិច្ចកំពុងស្រាវជ្រាវស្វែងរកសាចញ្ញាតិ ដើម្បីមកទទួលយកសាកសពទៅធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទ៖ ព្រះសីហនុ

Share.