បាត់ដំបង៖ បុរសចំណាស់ម្នាក់បើកត្រាក់ទ័រដឹកខ្សាច់ឲ្យម៉ូយនៅលើភ្នំ ក្រោយត្រឡប់ចុះពីភ្នំវិញច្រឡោតត្រាក់ទ័រសង្កត់លើបណ្តាលឲ្យស្លាប់។

គ្រោះថ្នាក់នេះបានកើតឡើងនៅថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០២២ នៅត្រង់ចំណុចភូមិដីក្រហម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ បុរសជនរងគ្រោះមានឈ្មោះលាង ណាក់ អាយុ ៦២ឆ្នាំ មុខរបរកសិករ រស់នៅក្នុងភូមិ -សង្កាត់កើតហេតុខាងលើ។

សាក្សីដែលជាអ្នករួមដំណើរជាមួយជនរងគ្រោះបានបញ្ជាក់ថា÷ មុនពេលកើតហេតុជនរងគ្រោះបានបេីកបរត្រាក់ទ័រសណ្តោងរ៉ឺម៉កដឹកខ្សាច់ដាក់ឲ្យម៉ូយនៅលើភ្នំ រហូតជើងទី ៤ចុងក្រោយវិលត្រឡប់មកវិញបានចុះចំណោតភ្នំទំនងជាន់ហ្រ្វាំងមិនសុីក៏ច្រឡោតទាំងត្រាក់ទ័រ ទាំងរ៉ឺម៉កបណ្ដាលឲ្យក្រឡាប់ រួចហើយសង្កត់ពីលើជនរងគ្រោះបណ្ដាលឲ្យស្លាប់ភ្លាមៗតែម្តង។

ក្រោយកើតហេតុ នគរបាលជំនាញបានចុះទៅពិនិត្យ រួចបានប្រគល់សាកសពទៅឲ្យសាច់ញាតិដើម្បីធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទ៖ ដំបងក្រញូង

Share.