ឯកឧត្តម គីម រិទ្ធី អតីតអភិបាលរងខេត្តកណ្ដាល និងចុងក្រោយផ្លាស់មកជាអគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងជាអភិបាល នៃគណៈអភិបាលខេត្តព្រះវិហារជំនួសឯកឧត្តម ប្រាក់ សុវណ្ណ។ នេះបើតាមព្រះរាជក្រឹត្យព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ដារៈដ៏ខ្ពង់ខ្ពស់បំផុត។

ឯកឧត្តម គីម រិទ្ធី គឺជាកូនប្រុសឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម ប្រធានអាជ្ញាធរជាតិគ្រប់គ្រងគ្រោះមហន្តរាយ។ ក្រៅពីមុខតំណែងក្នុងជួររាជរដ្ឋាភិបាល អភិបាលខេត្តវ័យក្មេងរូបនេះ ក៏ជាអនុប្រធានសភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក)ផងដែរ៕ 

Share.