ជនសង្ស័យ៥នាក់ក្នុងចំណោម១៣នាក់ដែលបានធ្វើសកម្មភាពធាក់ប្លន់យកម៉ូតូនៅតាមផ្លូវជាតិលេខ២១ ភូមិផ្លូវបំបែក ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល ត្រូវសមត្ថកិច្ចចាប់ខ្លួនបានជាបន្តបន្ទាប់។

វត្ថុតាងដែលសមត្ថកិច្ចចាប់យកបានរួមមានម៉ូតូ ចំនួន ០៦គ្រឿង ក្នុងនោះម៉ូតូដែលជនសង្ស័យជិះធ្វើសកម្មភាព មានចំនួន២គ្រឿង។-ដាវ ០១-ពូថៅ ០១ -ដែកបំពង់មូល ច្នៃជាដំបងពីរកំណាត់ ០១-ជំពាម ចំនួន ០២-គ្រាប់ឃ្លី មួយចំនួន-ដង្កាប់ ចំនួន ០២-កូនសោរ ចំនួន ០៤-ទួណឺវីស ០១-ខ្នងម៉ូតូ ប្រភេទកាំបន្ទះ ពណ៌ស ០១គូ-ក្បាំងម៉ូតូប្រភេទសង់ ពណ៌ខ្មៅ ចំនួន ០៣គូ-សំបកកង់ម៉ូតូ ០១គូ-ពោះវៀនម៉ូតូ ០១-ផ្លាកក ម៉ូតូសង់ ០១-គម្របច្រវាក់ម៉ូតូសង់ ០១-ចង្អើរកណ្ដាល ម៉ូតូសង់ ០៣-ចង្អើរមុខ ម៉ូតូសង់ ០១-សន្ទះកាទែ ម៉ូតូសង់ ០៥-កញ្ចក់ម៉ូតូឆ្លុះមើលក្រោយ ម៉ូតូសង់ ០៣គូ។-ម៉ារ៉ាវេន ម៉ូតូសង់ ០២។-ផ្លាកលេខ ចំនួន ០៣។

យោងតាមសមត្ថកិច្ចបានឲ្យដឹងថា នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២  ជនរងគ្រោះបានជិះម៉ូតូមកពីភ្នំពេញទៅផ្ទះនៅឃុំព្រែកអំបិល ។ លុះពេលជិះម៉ូតូមកដល់ចំណុចកើតហេតុ ស្រាប់តែមានជនសង្ស័យចំនួន ០៣នាក់ (១.ឈ្មោះ បុរី គឹមហំ ហៅ ហុង ២.ឈ្មោះ ឡុង ច័ន្ទបូរឬទ្ធិ និង ៣.មិនស្គាល់អត្តសញ្ញាណ) បានជិះម៉ូតូ០១គ្រឿង ម៉ាក Honda Dream ដេញតាមជនរងគ្រោះ ហើយធាក់ម៉ូតូជនរងគ្រោះបណ្ដាលឲ្យដួល រួចជនសង្ស័យឈ្មោះ បុរី គឹមហំ ហៅ ហុង ព្យាយាមលើកម៉ូតូរបស់ជនរងគ្រោះជិះគេចខ្លួន ភ្លាមនោះជនរងគ្រោះបានស្រែថាចោរៗ ក៏ត្រូវបានឈ្មោះ ហ៊ សុខម៉ិញ នៅក្បែរនោះរត់ជួយដេញចាប់ឃាត់ខ្លួនបានជនសង្យ័យឈ្មោះ ឡុង ចន្ទ័បូរឬទ្ធិ ចំណែកជនសង្សយ័ឈ្មោះ បុរី គឹមហំ ហៅ ហុង រត់គេចខ្លួនចេញពីកន្លែងកើតហេតុ ក៏ត្រូវបានសមត្ថកិច្ចនគរបាលស្រុកស្អាង ឃាត់ខ្លួនបាន រីឯជនសង្ស័យម្នាក់ទៀតបានជិះម៉ូតូគេចខ្លួនបាត់ ។

ក្រោយពេលធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ បុរី គឹមហំ ហៅ ហុង និងឈ្មោះ ឡុង ច័ន្ទបូរឬទ្ធិ រួចមក នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ កម្លាំងសមត្ថកិច្ចផ្នែកនគរព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកស្អាង+ស្រុកកោះធំ+ក្រុងតាខ្មៅ+ស្រុកកៀនស្វាយ សហការជាមួយកម្លាំងការិយាលយ័ព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ។ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ បានធ្វើការស្រាវជ្រាវ រហូតបន្តធ្វើការឃាត់ខ្លួនជនសង្ស័យ ចំនួន០៣នាក់ បន្ថែមទៀត ដែលជាបក្ខពួក រួមមាន៖១.ឈ្មោះ ខុន សឹងហាក់ ២.ឈ្មោះ នី សុខឡៃ៣.ឈ្មោះ ធឿន លីន មកធ្វើការសាកសួរ ។

នៅចំពោះមុខសមត្ថកិច្ចនគរបាលជនសង្ស័យ បានឆ្លើយសារភាពថា ខ្លួននិងបក្ខពួកខាងលើ ធ្លាប់ធ្វើសកម្មភាពធាក់ វ៉ៃប្លន់យកម៉ូតូនៅតាមផ្លូវ ចំនួន២៥លើកមកហើយ នៅ ស្រុកស្អាង ស្រុកកោះធំ ស្រុកកៀនស្វាយ ក្រុងតាខ្មៅ និងស្រុកខ្លះក្នុងខេត្តតាកែវ ។

ចុងក្រោយនៅថ្ងៃទី២៤.០៧.២០២២ ធ្វើសកម្មភាពនៅឃុំព្រែកគយ និងឃុំទឹកវិល ក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនបានតែម្ដង។ នៅពេលធ្វើសកម្មភាពបានយកម៉ូតូទាំងនោះទៅលក់ឲ្យបុរសមិនស្គាល់អត្តសញ្ញាណនៅខេត្តតាកែវ និង ជួនកាលយកទៅលក់នៅរាជធានីភ្នំពេញ ។

បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានឃាត់ខ្លួន និងចាប់យក បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីចាត់ការទៅតាមនីតិវិធី៕

Share.