Wednesday, August 17 Login

លោកតា Giuseppe Paterno មានអាយុ ៩៨ឆ្នាំ បានក្លាយជានិស្សិតដែលបញ្ចប់ការសិក្សាមានវ័យចំណាស់ចាស់បំផុតរបស់ប្រទេសអ៉ីតាលី។

លោកតា Paterno បានបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែកប្រវត្តិសាស្រ្ត និង ទស្សនវិជ្ជា ម្ដងហើយដោយទទួលបានពិន្ទុដ៏ខ្ពស់ ពីសាកលវិទ្យាល័យ Palermo កាលពីឆ្នាំ២០២០ គ្រានោះលោកតាមានវ័យ ៩៦ឆ្នាំ។

លោកតាកើតនៅឆ្នាំ ១៩២៣ ក្នុងគ្រួសារក្រីក្រមួយស្ថិតនៅក្នុងទីក្រុង Sicily ប្រទេសអ៉ីតាលី ទោះបីជាគាត់ស្រលាញ់សៀវភៅ និង ការសិក្សាក៏ដោយ គាត់មិនអាចចូលរៀននៅសាកលវិទ្យាល័យក្នុងវ័យយុវជន។

អំឡុងសង្រ្គាមលោកលើកទី២ លោកតាបានបម្រើការងារក្នុងជួរកងទ័ពជើងទឹក ចាប់ពីអាយុ ២០ឆ្នាំ នឹងបានបន្ដធ្វើជាកម្មករអាយស្ម័យាន។

លោកតាបានបានបញ្ចប់វិទ្យាល័យនៅអាយុ ៣១ឆ្នាំ ទោះបីវ័យកាន់តែចាស់ក៏ពិតមែន ក៏មិនអាចបញ្ឈប់លោកតាឲ្យបោះបង់ចោលការសិក្សាឡើយ ដោយលោកតានៅតែបន្ដចុះឈ្មោះចូលរៀនឡើងវិញក្នុងវ័យ ៩០ឆ្នាំ។

បច្ចុប្បន្ន លោកតា មានចៅ ៣នាក់ ក្នុងចំណោមចៅទាំង ៤នាក់ ដែលទទួលសញ្ញាបត្រពីសាកលវិទ្យាល័យ Palermo ដូចគ្នាដែរ។

គួររំលឹកផងដែរថា អាយុរបស់លោកតាបានឈានចូលដល់វ័យ ៩៩ឆ្នាំហើយ កាលពីខែ កញ្ញា ឆ្នាំ ២០២២នេះ៕

ប្រភព៖ Erudera

Share.

Leave A Reply