ទីបំផុត​ពានរង្វាន់​បាល់ទាត់​កម្រិតអឺរ៉ុប UEFA Women’s Euro 2022 បាន​រក​ឃើញ​ក្រុម​ដណ្តើម​កៅអី​វគ្គ​ផ្ដាច់ព្រ័ត្រ​ ដោយ​ក្នុង​នោះ​ អង់គ្លេស នឹងត្រូវជួបជាមួយ អាល្លឺម៉ង់

លទ្ធផល​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​៖
– អង់គ្លេស ៤-០ ស៊ុយអែត
– អាល្លឺម៉ង់ ២-១ បារាំង។

សម្រាប់​កម្មវិធី​​​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ៖
-៣១ កក្កដា ២០២២ អង់គ្លេស ប៉ះ អាល្លឺម៉ង់ នៅ​លើកីឡដ្ឋាន ​Wembley ប្រទេស​អង់គ្លេស។

គួរដឹងថាពានរង្វាន់ UEFA Women’s Euro បង្កើត​ឡើង​ដំបូង​តាំង​ពី​ឆ្នាំ​១៩៨២ ហើយ​ក្រុមជម្រើសជាតិ អាល្លឺម៉ង់ ឈ្នះច្រើនជាងគេសរុប៨លើក តាមពីក្រោយដោយ ន័រវេស ចំនួន២លើក ខណ: ស៊ុយអែត និង ហូឡង់ បាន១លើកដូចគ្នា៕

Share.