ក្លិបមហាសេដ្ឋីម៉ាឡេស៊ី Johor Darul Ta’zim FC ប្រកាសនាំចូលគ្រូបង្វឹកថ្មី Héctor Bidoglio អតីតគ្រូ Newell’s Old Boys ដែលជាក្លិបដើមរបស់ Messi នៅអាហ្សង់ទីន។ ក្រោយចែកផ្លូវជាមួយលោក Benjamin Mora គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញ។

មុននាំចូលគ្រូបង្វឹកថ្មី ក្លិបបាល់ទាត់ Johor Darul Ta’Zim (JDT) ក៏បានប្រកាសអំពីការចុះហត្ថលេខានាំយកខ្សែការពារថ្មី Jordi Amat វ័យ៣០ឆ្នាំ អតីតកីឡាករ Swansea City និងខ្សែការពារកណ្តាល១រូបបន្ថែមទៀតកីឡាករ Daniel Ting កូនកាត់អង់គ្លេស-ម៉ាឡេស៊ី វ័យ២៩ឆ្នាំ។

គួរដឹងថាក្លិប​បាល់ទាត់ Jorhor Darul Ta’zim របស់​ព្រះអង្គម្ចាស់ Tunku Ismail Sultan Ibrahim បាន​គ្រង​តំណែង​ជើង​ឯក​ពានរង្វាន់​លីគ​កំពូល​របស់​ប្រទេស​ម៉ាឡេស៊ី Malaysia Super League ចំនួន​៨ឆ្នាំ​ជាប់ៗគ្នា​ហើយ គឺ​គិត​ចាប់​តាំង​ពី​ឆ្នាំ​២០១៤ មក​ម៉្លេះ។

ក្លិប​ដែល​​មាន​កីឡដ្ឋាន​ជាប់​ឈ្មោះ​ជា​កីឡដ្ឋាន​ស្អាត​ជាង​គេ​បំផុត​នៅ​លើ​លោក​ក្នុង​ឆ្នាំ​២០២០ មួយ​នេះ​​បាន​ឡើង​មក​លេង​ពានរង្វាន់​លីគ​កំពូល​ម៉ាឡេស៊ី នៅ​រដូវកាល​២០០៥-២០០៦ ហើយ​​ឈ្នះ​ជើង​ឯក​ជាប់ៗគ្នា​គឺ​នៅឆ្នាំ​២០១៤,២០១៥,២០១៦,២០១៧,២០១៨,​២០១៩,២០២០​និង​២០២១ នេះ៕

Share.