ភ្នំពេញ ៖  បុរសម្នាក់បេីក រថយន្ត តូយ៉ូតា ព្រូស ជួប ក្មេង ស្ទាវ ពីរក្រុម កំពុង វាយ តប់ គ្នា លេី ដងផ្លូវ ក៏ ដក កាំភ្លើង បាញ់ ឡេីង លេី ចំនួន ពីរ គ្រាប់ ហេីយ បន្ថែម ល្បឿន បេីក គេច ខ្លួន បាត់ ស្រមោល បង្កឲ្យ មាន ការភ្ញាក់ ផ្អើល ដល់ សមត្ថកិច្ច ចុះ មក អន្តរាគមន៍  កាលពី វេលា ម៉ោង ១២និង១០នាទី រំលងអាធ្រាត្រ  ថ្ងៃ ទី ២៨ខែកក្កដា ឆ្នាំ ២០២២ត្រង់ ចំណុច ខាងមុខ ភោជនីយដ្ឋាន  កន្លែង ចាស់  តាមបណ្ដោយ ផ្លូវ ២៥៧  ក្នុង សង្កាត់ ទឹកល្អក់ ទី ៣  ខណ្ឌ ទួល គោក ។

តាមប្រភព ព័ត៌មាន ពី អ៊ំប្រុស ម្នាក់ ដែល ឃេីញ ហេតុការណ៍ បាន រៀប រាប់ ប្រាប់ ឲ្យ ដឹង ថា នៅ មុន ពេល កេីតហេតុ  មាន ក្មេង ស្ទាវ ពីរ ក្រុម ដោយមួយក្រុមៗ មាន គ្នា ជិត ១០ម៉ូតូ  បាន ជិះ ម៉ូតូប្រដេញ គ្នា មក ដល់ ចំណុច កេីតហេតុ  ក៏បាន វាយ តប់ គ្នា ប្រសាចពេញ ដងផ្លូវ ។ ស្របពេល នោះដែរ ក៏មាន រថយន្ត មួយ គ្រឿង ម៉ាក  តូយ៉ូតា ព្រូស  ពណ៌ស  មិន ចាំស្លាកលេខ។ បាន បេីក តាម បណ្ដោយ ផ្លូវ ២៥៧  ទិសដៅ ពី ជេីងទៅត្បូង  ។ លុះដល់ ចំណុច កេីតហេតុ  បុរស ជាម្ចាស់ រថយន្ត ក៏បាន បេីក កញ្ចក់ រថយន្ត  និង ដក កាំភ្លើង ខ្លី មួយ ដេីម មិនចាំម៉ាកបាញ់ ឡេីង ទៅ លេី ចំនួន ពីរ គ្រាប់  រួច ក៏បាន បន្ថែម ល្បឿន បេីក គេច ចេញ ពី កន្លែង កើត ហេតុ បាត់ ស្រមោល ។

ចំណែក ឯ ក្មេង ស្ទាវ ទាំង ពីរ ក្រុម នោះ ក៏បាន បំបែក គ្នាលេីកម៉ូតូ ជិះ ចេញ ពីកន្លែង កើត ហេតុ បាត់ ស្រមោល បង្កឲ្យ មាន ការភ្ញាក់ ផ្អើល ដល់ ប្រជាពលរដ្ឋ ដែល រស់ នៅ ជុំវិញ នោះ ចេញ មក មេីល  និង រាយការណ៍ ជូន សមត្ថកិច្ច មូលដ្ឋាន តែម្ដង ។

ក្រោយពេលកេីតហេតុ សមត្ថកិច្ច មូលដ្ឋាន ក៏បាន ចុះធ្វេីការ អន្តរាគមន៍  និង បានដេីរ រក សម្បក គ្រាប់ ដែល បន្សល់ ទុកពី ខ្មាន់កាំភ្លើងយកទៅរក្សាទុកដេីម្បីធ្វើការស្រាវជ្រាវតាមចាប់ខ្មាន់កាំភ្លើងយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ ៕

អត្ថបទ៖វិច្ឆិកា

Share.