មុននេះបន្តិច តារាចម្រៀងស្រី ទេព បូព្រឹក្ស បានទម្លាយដំណឹងល្អនៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់កញ្ញា ដែលប្រកាសឱ្យដឹងថា កញ្ញាត្រៀមធ្វើបញ្ចេញបទចម្រៀងថ្មីមួយទៀត បន្ទាប់ពីបទ «វីរនារី (Top Of The Lady)» និងត្រៀមបញ្ចេញអាល់ប៊ុមថ្មីមួយទៀត ដោយគ្រោងរៀបចំកម្មវិធី «TBP Fan Party» ឱ្យកក្រើក។

ក្នុងនោះដែរ កញ្ញា ទេព បូព្រឹក្ស បង្ហោះសាររៀបរាប់ថា ៖ « ​ខ្ញុំសប្បាយចិត្តមែនទែនសម្រាប់ការគាំទ្ររបស់អ្នកទាំងអស់គ្នាចំពោះបទចម្រៀងថ្មីចុងក្រោយរបស់ខ្ញុំគឺ “វីរនារី (Top Of The Lady)” ហើយក្នុងពេលឆាប់ៗនេះ ខ្ញុំនឹងចេញបទចម្រៀងថ្មីមួយបទទៀតសម្រាប់ជូនអ្នកទាំងអស់គ្នាផងដែរ។មុននឹងការចេញ Album ថ្មី ខ្ញុំសូមអញ្ចើញអ្នកទាំងអស់គ្នាចូលរួមក្នុងកម្មវិធី “TBP Fan Party by Hanuman” និង ការប្រគំតន្រ្តី លើកទី 1 របស់ខ្ញុំ ដែលនឹងធ្វើឡើងនៅថ្ងៃ អាទិត្យ ទី14 ខែសីហា នៅផ្សារទំនើប អ៉ីអន​ សែនសុខ ស៊ីធី (Event Hall) ចាប់ពីម៉ោង 5 ល្ងាច តទៅណា៎! »។

កញ្ញា​ ទេព បូព្រឹក្ស បានបញ្ជាក់បន្ថែមទៀតថា សម្រាប់ហ្វេនៗទាំងអស់ដែលចង់ចូលរួមកម្មវិធីនេះ អាចចុះឈ្មោះមុនគេឥឡូវនេះ ព្រោះចំនួនមានកំណត់ ដោយម្នាក់ទទួលបាន 2 សំបុត្រ តាមរយៈ ៖https://forms.gle/KaJ9Cu5XaYAxQqrR6 ហើយនឹងបិទការចុះឈ្មោះត្រឹមថ្ងៃទី 31 ខែកក្កដា នេះ៕

Share.