នារីម្នាក់បានបាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុក្រោយពីបុរសជាប្តីកាប់នឹងពូថៅ រហូតដល់សុសសាច់។

ហេតុការណ៍នេះបានកើតមានឡើងកាលពីព្រឹកថ្ងៃទី៣១ខែឧសភាឆ្នាំ២០២១នេះក្នុងផ្ទះមួយក១នៅភូមិស្ថានីយ៍សង្កាត់ស្វាយអាត់ក្រុងពោធិ៍សាត់។

ស្ត្រីរងគ្រោះឈ្មោះស៊ុចាន់នឺ អាយុ ៣០ ឆ្នាំមុខរបរលក់មីឆានៅផ្សារភូពុយ។ជនសង្ស័យដែលជាជាប្ដី ឈ្មោះឡូញ ធារ៉ាអាយុ 38 ឆ្នាំមុខរបរជាកម្មកររស់នៅក្នុងភូមិឃុំកើតហេតុ។

លោក ម៉ូលីដា ស្នងការរងទទួលបន្ទុកផែនព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់បានឲ្យដឹងថា ជនដៃដល់និងស្ត្រីរងគ្រោះបានភ្ជាប់ពាក្យមានចាស់ទុំដឹងឮរស់នៅជាមួយគ្នាជាប្ដីប្រពន្ធចាប់តាំងពីឆ្នាំ 2018 មកម្ល៉េះរហូតដល់មានអំពើឃាតកម្មនេះកើតឡើង។ឃាតកម្មនេះកើតឡើងដោយសារតែភ្លើងប្រចណ្ឌ។

នៅល្ងាចថ្ងៃដដែល បុរសជាប្តីបានចូលខ្លួនមកសារភាពនៅចំពោះមុខសមត្ថកិច្ច និងត្រូវបានសមត្ថកិច្ចសួរចម្លើយរៀបចំកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនីតិវិធីច្បាប់ជាធរមាន៕

អត្ថបទ៖ភ្នាក់ងារត្រយងញូវស៍ពោធិ៍សាត់!

Share.