ក្នុង​នាម​ជា​តារា​ល្បី​មាន​ប្រជាប្រិយភាព​ រឿង​ទិញ​អចលនទ្រព្យ​ដូច​ជា​ផ្ទះ​គឺ​ជា​រឿង​មួយ​ងាយ​ស្រួល​ប្រៀប​ដូច​ជា​បក​សំបក​ចេក​។ ប៉ុន្តែ​ប្រសិន​ជា​តារា​រូប​នោះ​ទិញ​ជា​អគារ​គឺ​ជា​រឿង​ដ៏​គួរ​ឱ្យ​ភ្ញាក់​ខ្លាំង​មួយ​។ ថ្មី​ៗ​នេះ​មាន​សារព័ត៌មាន​ក្នុង​ប្រទេស​កូរ៉េ​បាន​ចុះ​ផ្សាយ​ថា​ Song Hye Kyo បាន​ទិញ​​អគារ​មួយ​ដែល​មាន​តម្លៃ​១៩.៥​ពាន់​លាន​វ៉ុន​ ដែល​មាន​តម្លៃ​ប្រមាណ​ ១៧,៥​លាន​ដុល្លារ​កាល​ពី​អំឡុង​ខែ​ដើម​ឆ្នាំ​ ២០២១​នេះ​។​​​

សូមចុចអាន៖ យុទ្ធសាស្ត្រ​ស្នេហា​ទាក់ទង​គ្នា​ស្ងាត់​ៗ​ ​Date ​គ្នា​បែប​សម្ងាត់​តាម​ ​Idol​ ​កូរ៉េ​!

អគារ​នៅ​ក្នុង​តំបន់​ Hannam-Dong ក្នុង​ទីក្រុង​សេអ៊ូល​មាន​កំពស់​៣​ជាន់​​​ត្រូវ​បាន​ទិញ​ក្នុង​អំឡុង​ខែ​មិនា​ហើយ​បញ្ចប់​កិច្ចសន្យា​ផ្ទេរ​ឈ្មោះ​រួច​រាល់​នៅ​ចុង​ខែ​មេសា​ឆ្នាំ​២០២១​។ ​ប្រឡូក​ចូល​ក្នុង​អាជីព​សិល្បៈ២០​ឆ្នាំ​ Song Hye Kyo ស្ថិត​ក្នុង​បញ្ជី​ឈ្មោះ​តារា​ដែល​មិន​ចាប់​អារម្មណ៍​រឿង​ដាក់​ទុន​លើ​មុខ​ជំនួញ​អចលនទ្រព្យ​។​

យោង​តាម​សេចក្ដី​រាយការណ៍​ព័ត៌មាន​ Song Hye Kyo ជា​ម្ចាស់​អគារ​តម្លៃ​២០​ពាន់​ដុល្លារ​ឬ​ប្រមាណ​ជា​១៨​លាន​ដុល្លារ​។ នៅ​​ឆ្នាំ​២០០៤​ Song Hye Kyo បាន​ទិញ​ផ្ទះ​មួយ​មាន​តម្លៃ​៥​ពាន់​លាន​វ៉ុន​​​(ប្រមាណ​ជា​៤.៥​លាន​ដុល្លារ​)​ ហើយ​ក្រោយ​មក​នៅ​ឆ្នាំ​២០០៨​ តួឯក​ស្រី​ពី​ភាពយន្ត​ Descendants of the Son រូប​នេះ​បាន​បន្ត​ទិញ​វីឡា​ទំនើប​ដែល​មាន​តម្លៃ​៣ពាន់​លាន​វ៉ុន​ (ប្រមាណ​ជាង​២.៦​លាន​ដុល្លារ​)។ នៅ​ឆ្នាំ​២០១៧​ តារា​ស្រី​រូប​នេះ​បាន​បន្ត​ទិញ​ផ្ទះ​ដែល​មាន​តម្លៃ​៩.១ពាន់​លាន​វ៉ុន​ (ប្រមាណ​៨​លាន​ដុល្លារ​អាមេរិក​)។

ព័ត៌មាន​ក៏​ចុះ​ផ្សាយ​ដែរ​ថា​ តារា​ស្រី​​ឈាន​មុខ​គេ​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​រូប​នេះ​មិន​ត្រឹម​តែ​មាន​អចលនទ្រព្យ​នៅ​ក្នុង​ប្រទេស​កូរ៉េ​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​មាន​នៅ​ទីក្រុង​ញូវយ៉ក​ សហរដ្ឋ​អាមេរិក​ផង​ដែរ​ ព្រោះ​នាង​គឺ​ជា​ម្ចាស់​ Condominium ដែល​មាន​តម្លៃ​ជាង​២ពាន់​លាន​វ៉ុន​ ឬ​ប្រមាណ​ជា​១.៨​លាន​ដុល្លារ​អាមេរិក​។​ ​​

Song Hye Kyo គឺ​ជា​តារា​សម្ដែង​កូរ៉េ​ដែល​មាន​ឈ្មោះ​ល្បីល្បាញ​និង​ជា​ទីពេញ​និយម​ទាំង​នៅ​ក្នុង​ប្រទេស​កូរ៉េ​ក៏​ដូច​ជា​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ រឿង​ភាគ​ជា​ច្រើន​របស់​តារា​ស្រី​រូប​នេះ​មាន​ការ​ពេញ​និយម​តាមដាន​ទស្សនា​យ៉ាង​ច្រើន​ពី​អ្នក​គាំទ្រ​ខ្មែរ​
ក្នុង​នោះ​មាន​ដូច​ជា​រឿង​ «បំណុល​ផ្ទះ​ជំពាក់​ស្នេហ៍​» «និទាឃរដូវ​ក្នុង​បេះដូង​» និង​ «ម្ចាស់​ព្រះអាទិត្យ​» ជា​ដើម​៕

Telegram-Troryorng
Share.