បន្ទាយមានជ័យ៖ កម្លាំងការពារព្រំដែនគោក ទប់ស្កាត់ពលករប្រុស.ស្រីចំនួន២១នាក់ បំរ៉ុងលួចឆ្លងដែនទៅប្រទេសថៃដោយខុសច្បាប់ នៅវេលាម៉ោង១២យប់នាទី រំលងអាធ្រាតុ ឈានចូលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ នៅចំណុចអូរព្រំដែនក្នុងភូមិអូរស្អំ ឃុំអូរសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។


លោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោក៨១៥ បានប្រាប់ថា៖ ដោយគោរព និងអនុវត្តន៍ យ៉ាងម៉ឹងម៉ាត់តាមបទបញ្ជា លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ក្រោមការដឹកនាំបញ្ជាដោយផ្ទាល់របស់លោក កម្លាំងដែលឈរជើងនៅតាមបន្ទាត់ព្រំដែន បានដើរល្បាតជាប្រចាំ ដើម្បីទប់ស្កាត់បទល្មើសតាមបន្ទាត់ព្រំដែន ជាពិសេសទប់ស្កាត់ពលករលួចឆ្លងដែន ការពារជំងឺកូវីដ១៩ និងជំងឺ អ៊ុតស្វាចូលក្នុងសហគមន៍ផងដែរ។ ពេលល្បាតប្រទះឃើញប្រជាពលរដ្ឋខ្មែរមួយក្រុមមានគ្នាចំនួន២១នាក់ (ស្រី៩នាក់ កុមារ១នាក់) បំរ៉ុងលួចឆ្លងដែនទៅប្រទេសថៃដោយខុសច្បាប់។

លោក សួង សៅ បញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរដែលលួចឆ្លងដែនទាំង២១នាក់នេះ មានមកពីខេត្តចំនួន៤ គឺ១.បន្ទាយាមនជ័យចំនួន ១៤នាក់ ២.ខេត្តកំពង់ចាម ៣នាក់ ៣.ខេត្តក្រចេះ ០២នាក់ ៤.ខេត្តកំពត ០២នាក់។បន្ទាប់ពីធ្វើការសួរនាំ និងធ្វើកិច្ចសន្យារួច បានប្រគល់ពួកគាត់ជូនផ្នែកជំនាញរបស់អធិការដ្ឋាននគរបាលស្រុកម៉ាឡៃ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

អត្ថបទ៖ ប៉ោយប៉ែត

Share.