ភ្នំពេញ÷បើតាមប្រភពពីជនរងគ្រោះបានអោយដឹងថា ខ្លួនកំពុងតែអង្គុយលេងនៅមុខផ្ទះសុខៗ ស្រាប់តែមានមិត្តភក្កិពីរនាក់ផ្សេងទៀត មកអង្គុយលេងជាមួយ។ បន្ទាប់មកគេបានយកកូនកាំបិតចុងស្រួច មកជ្រលអារកលេង ស្រាប់តែមុតមែនទែន ដាច់ចេញឈាមហូរហាមស្រោចខ្លួនខ្លួនបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលរស់នៅក្បែរខាង។

ករណីនេះកើតឡើងកាលពីវេលាម៉ោង 1:20 នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី 29 ខែកក្កដា ឆ្នាំ 2022 តាមបណ្ដោយផ្លូវអតីតផ្លូវរថភ្លើង ក្បែរវត្តនាគវ័ន្តក្នុងសង្កាត់បឹងកក់ 2 ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ក្រោយពីកើតហេតុជនរងគ្រោះ ត្រូវបានរថយន្តសង្គ្រោះដឹកយកទៅសង្គ្រោះភ្លាមៗនៅឯមន្ទីរពេទ្យ៕

អត្ថបទ÷ លី សុភ័ស្ត

Share.