អតីតយុវជនឆ្នើមរបស់ក្លិបបាល់ទាត់ Southampton កីឡាករ Danny Mountain បានធ្វើការផ្លាស់ប្តូរអាជីព ដើម្បីក្លាយទៅជាតារាអាសអាភាសដែលមានប្រាក់ខែខ្ពស់បំផុតរបស់ចក្រភពអង់គ្លេស នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័រ Sportbible

Danny Mountain គឺថ្នាលយុវជនរបស់ក្លិបបាល់ទាត់ Southampton នៅពេលរូបគេមានអាយុ៩ឆ្នាំ ហើយកាលនោះ Mountain លេចធ្លោមែនទែន រហូតត្រូវបានក្លិបជាច្រើននៅអង់គ្លេសដូចជា Chelsea និង Spurs ចង់ចុះហត្ថលេខានាំយកយុវជនឆ្នើមរូបនេះទៅចូលរួមក្រុម។

ប៉ុន្តែថ្ងៃអាក្រក់មួយបានឈានមកដល់ នៅពេល Danny Mountain មានអាយុ១៦ឆ្នាំ រូបគេមានបញ្ហារបួសជង្គង់ ធ្វើឲ្យខកខានបង្ហាញសមត្ថភាពលើទីលានជាច្រើនខែ ខណ:ខាងក្លិបក៏តែងតែផ្តល់ថវិកាដល់ការព្យាបាល និងស្តារនីតិសម្បទាថែមទៀតផង។

ជាអកុសលវានៅតែមិនទាន់គ្រប់គ្រាន់ដើម្បីឲ្យរូបគេវិលត្រលប់មកកាន់ទីលានឡើងវិញ ខណ:របួសកាន់តែយូរទៅៗ ទីបំផុត Danny Mountain សម្រេចបញ្ចប់អាជីពជាកីឡាករបាល់ទាត់តែម្តង នៅអាយុ១៦ឆ្នាំ។

នៅពេលបញ្ចប់អាជីពជាកីឡាករបាល់ទាត់ Danny Mountain បានចាប់អាជីពថ្មីគឺជាជាងឈើអស់រយ:ពេល៣ឆ្នាំ មុនពេលជួបតារាស្រីថតរឿងស្រើបស្រាល ហើយក៏បានធ្វើឲ្យរូបគេផ្លាស់ប្តូរការងារទៅជាតារាសិចដែលមានប្រាក់ខែខ្ពស់បំផុតនៅអង់គ្លេស នៅឆ្នាំ២០២១៕

Share.