ភ្នំពេញ៖បុរសម្នាក់ ដែលជាមន្ត្រីកងរាជអាវុធហត្ថរាជធានីភ្នំពេញ ជិះម៉ូតូម៉ាកឌ្រីមសង់ ពណ៌ខ្មៅមួយគ្រឿងពាក់ស្លាកលេខព្រៃវែង 1B-3870 ធ្វើដំណើរតាមបណ្ដោយផ្លូវបុរីសន្តិភាពព២ ក្នុងទិសដៅពីកើតមកលិច។ លុះមកដល់ចំណុចកើតហេតុ ក៏មានរថយន្តកុងតឺន័រធុនធំមួយគ្រឿង បើកបរដោយបុរសម្នាក់ ក្បាលពាក់ស្លាកលេខភ្នំពេញ 3E-4735 កន្ទុយពាក់ស្លាកលេខភ្នំពេញ 4A-8501 ធ្វើដំណើរស្របទិសគ្នាមកកៀរ បណ្ដាលឲ្យដួលម៉ូតូ បោកក្បាលនឹងថ្នល់ ហើយរថយន្តកុងតឺន័របើកកិនពីលើ ម៉ូតូនិងមនុស្ស បណ្ដាលឲ្យអ្នកបើកបរម៉ូតូបាត់បង់ជីវិតភ្លាមៗនៅហ្នឹងកន្លែងកើតហេតុ។

ហេតុការណ៍នេះ  បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ធ្វើដំណើរតាមដងផ្លូវចោមរោមមើល។

ប្រភពពីពលរដ្ឋអ្នកឃើញហេតុការណ៍បានឲ្យដឹងថា ក្រោយបើករថយន្ដកុងតឺនឺកៀរបណ្ដាលអោយមានមនុស្សស្លាប់ហើយតៃកុងរថយន្ដបានគេចខ្លួនពីកន្លែងកើតហេតុបាត់ស្រមោល។

បើតាមសមត្ថកិច្ច សពជនរងគ្រោះមានឈ្មោះ ឃួន វិសាល  ភេទប្រុសអាយុ 39 ឆ្នាំ មានមុខរបរជាមន្ត្រីកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងមានស្រុកកំណើតឯស្រុកកៀនស្វាយ ខេត្តកណ្ដាល។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីវេលាម៉ោង 10:30នាទីយប់ថ្ងៃទី 28 ខែកក្កដា ឆ្នាំ 2022 ក្នុងសង្កាត់ចោមចៅ 2 ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញ នរគបាលចរាចរណ៍ផ្លូវគោកក្រុងភ្នំពេញ បាទចុះមកដល់ទីតាំងកន្លែងកើតហេតុ ធ្វើការវាស់វែង រួចបាននាំយករថយន្តនិងម៉ូតូយកទៅរក្សាទុក  ដើម្បីរង់ចាំដោះស្រាយនៅពេលក្រោយ។ ចំណែកសពជនរងគ្រោះបន្ទាប់ពីបានធ្វើកំណតហេតុរួច សមត្ថកិច្ចបានប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី នៅស្រុកកំណើត នាស្រុកកៀនស្វាយ ខេត្តកណ្ដាល៕

អត្ថបទ៖លី សុភ័ស្ត

Share.