Wednesday, August 17 Login

ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តមួយគ្រឿងម៉ាកCOROLAបោះពួយយ៉ាងលឿន រេចង្កូតបុករបាំង ថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្តាលបាក់អស់ចំនួន ១ កង់ អ្នកបើកបរកៀបជាប់ក្នុងការប៊ីនរងរបួដស្រាល។ ឯរថយន្តរងការខូចខាត យ៉ាងដំណំ។

ហេតុការណ៍មួយនេះកើតឡើងនៅវេលាម៉ោង ១១ និង ៥០ នាទីយប់ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២២ តាម បណ្ដោយ ផ្លូវ មហាវិថី ព្រះ មុនីវង្ស ចំណុចខាងមុខវិទ្យាល័យបឹងត្របែក ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញ បុរសម្នាក់បើករថយន្តម៉ាក COROLA មួយគ្រឿង ពណ៌សពាក់ស្លាកលេខភ្នំពេញ2J-0347 ធ្វើដំណើរតាមបណ្ដោយផ្លូវមហាវិថីព្រះមុនីវង្ស ក្នុងទិសដៅពីត្បូងទៅជើង។ លុះមកដល់ត្រង់ចំណុចកើតហេតុខាងលេី ដោយបើកបរក្នុងស្ថានភាពល្បឿនល្បឿន ថែមទាំងខ្វះការប្រុងប្រយ័ត្នក៏បានរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ ចំពីមុខពេញទំហឹង បាក់អស់ចំនួនមួយកង់ ។ចំណែករថយន្តរងការខូចខាតចង់ផ្នែកខាងមុខខ្ទេចស្ទេីរទាំងស្រុង បង្កឲ្យ បុរសជាអ្នកបេីកបរគាបជាប់ខាងក្នុងរថយន្តរងរបួសស្រាល។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញ បានវាស់វែង និង បានយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយតាមច្បាប់ ៕


អត្ថបទ និង រូបភាព៖ ទូច វិច្ឆិកា

Share.

Leave A Reply